ប៉ាគីស្ថាន៖ ចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានដាក់គោលដៅលើការប្រមូលផ្ដុំឃោសនាបោះឆ្នោត មួយនៅស្រុកបាជួ(Bajaur)ស្ថិតតាមតំបន់ព្រំដែនរបស់ប្រទេសប៉ាគីស្ថាន បានឡើងដល់៥៥នាក់ ខណៈពិធីបុណ្យសព ត្រូវបានប្រារព្ធឡើង ហើយរដ្ឋាភិបាលសន្យាតាមប្រម៉ាញ់អ្នកទាំងឡាយដែលនៅពីក្រោយការវាយប្រហារនេះ។

មនុស្សជិត២០០នាក់ បានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យ ដែលក្រុមប្រដាប់អាវុធ ISILឬ (ISIS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
សារព័ត៌មាន Amaq របស់ក្រុមប្រដាប់អាវុធមួយនេះ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្មាន់វាយប្រហារអត្តឃាដម្នាក់មកពីក្រុមរដ្ឋអ៊ីស្លាម ISIL បានបំផ្ទុះគ្រាប់បែកជាប់អាវកាក់របស់គេ នៅក្នុងចំណោមមនុស្សដ៏័ច្រើននៅក្នុងទីក្រុងខា (Khar)។
សមាជិកប្រហែល៤០០នាក់របស់គណបក្ស ចាមីអាត អ៊ូឡេម៉ាអ៊ី-អ៊ីស្លាម (JUI-F) ដែលជាដៃគូក្រុមចម្រុះដ៏សំខាន់មួយរបស់រដ្ឋាភិបាល ដឹកនាំដោយអ្នកនយោបាយប្រកាន់តឹងលោក ហ្វាល័រ រ៉េម៉ាន (Fazlur Rehman) កំពុងរង់ចាំការថ្លែងសុន្ទរកថាចាប់ផ្ដើមនៅពេលខ្មាន់បំផ្ទុះគ្រាប់បែកម្នាក់បានបំផ្ទុះគ្រប់បែកភ្ជាប់អាវកាក់របស់គេនៅជិតវេទិការ៕
