លោក Sam Allardyce ​នឹង​ចាក​ចេញពី West Bromwich Albion ក្រោយ​ចប់​រដូវ​កាល​នេះ​

2021/05/20 10:12:35 pm        128

​បាល់ទាត់៖ ​អ្នកចាត់ការ​លោក Sam Allardyce​ នឹង​ចាក​ចេញពី​តំណែង​នៅ West Bromwich Albion នៅ​ដំណាច់​រដូវ​កាលនេះហើយ បន្ទាប់ពី​លោក​ស្គាល់​ការដឹកនាំ​ក្រុម​ធ្លាក់​ពី English Premier League លើកដំបូង​ក្នុង​អាជីព​។ ​​West Brom​ បានដឹងថា​ ធ្លាក់​ទៅកាន់​ក្របខណ្ឌ League Championship ក្រោយ​បរាជ័យ​នៅ​ទឹកដី Arsenal កាលពី​ថ្ងៃទី៩ ខែឧសភា​។

អតីត​អ្នកចាត់ការ Bolton Wanderers, Newcastle United, West Ham, Sunderland និង​ក្រុម​ជំរើសជាតិអង់គ្លេស​រូបនេះ​បាន​បន្ត​តំណែង​ពី​លោក Slaven Bilic ​ដែល​ត្រូវបាន​បណ្តេញចេញ​កាលពី​ខែធ្នូ​ជាមួយនឹង​កិច្ចសន្យា ១៨ខែ​។ ​តែ​បុរស​វ័យ ៦៦ឆ្នាំ​រូបនេះ​មិន​អាចជួយ​ស្រោចស្រង់ West Brom​ ពី​ការ​កាត់ចោល​បានឡើយ​រដូវ​កាល​នេះ​។​ ​លោក​បាន​ថ្លែងអំនរគុណ​ដល់ West Brom​ ដែល​ជឿទុកចិត្ត​លើ​រូបលោក ហើយក៏​គ្មាន​គំរោង​ចែកផ្លូវ​ជាមួយ​លោកឡើយ ដោយ​នឹង​បន្ត​អោយ​លោក​នៅតែ​ដឹកនាំ​រដូវ​កាល​ក្រោយ​ទៀត តែ​នេះ​ជាការ​សំរេចចិត្ត​ដោយ​ខ្លួនឯង​។

​​West Brom​ ដែល​ឡើងមក​កាន់​ក្របខណ្ឌ English Premier League ក្រោយ​បាន​លេខ២ នៅ League Championship រដូវ​កាល​មុន​បាន​រង​បរាជ័យ ២១ប្រកួត​ក្នុងចំណោម ៣៧ប្រកួត​រដូវ​កាល​នេះ​កំពុង​ឈរ​លេខ ១៩ ក្នុងតារាង ហើយនឹង​ធ្វើដំណើរ​ទៅ​ទឹកដី Leeds United ថ្ងៃអាទិត្យ​នេះ​ដើម្បី​បិទ​បញ្ចប់​រដូវ​កាល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm