ហ្ស៊កហ្ស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩នាក់ ត្រូវបានឃុំខ្លួនកាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នៅទីក្រុងបាទូមី (Batumi) ប្រទេសហ្ស៊កហ្ស៊ី បន្ទាប់ពីការតវ៉ាប្រឆាំងនឹងនាវាទេសចរណ៍ពីប្រទេសរុស្ស៊ី បានប្រែក្លាយទៅជាហិង្សា។

នាវាទេសចរណ៍ Astoria Grande' ដែលចេញដំណើរពីទីក្រុងសូជី ( Sochi) និងឈប់សំចតនៅកំពង់ផែសមុទ្រខ្មៅជាច្រើននៅលើផ្លូវរបស់ខ្លួន បានដំណើរការឡើងវិញ កាលពីថ្ងៃទី២៧ ខែកក្កដា។ វាមានភ្ញៀវទេសចររាប់រយនាក់នៅលើនោះ ដែលភាគច្រើនមកពីប្រទេសរុស្ស៊ី។
បន្ទាប់ពីចុះពីនាវាកាលពីថ្ងៃព្រហស្បតិ៍ ពួកគេត្រូវបានជួបដោយអ្នកសារព័ត៌មានក្នុងស្រុក ដែលបានសួរពួកគេអំពីស្ថានភាពនៃតំបន់Abkhazia( អាប់ខាស៊ី) និង South Ossetia( អូសេត្យាខាងត្បូង) ដែលហ្ស៊កហ្ស៊ីចាត់ទុកថា ត្រូវបានកាន់កាប់ដោយរុស្ស៊ី។
ស្ត្រីម្នាក់ បាននិយាយថា រុស្ស៊ីមិនបានកាន់កាប់អ្វីឡើយ ហើយគ្រាន់តែបានជួយរំដោះតំបន់ Abkhazia ពីរថក្រោះហ្ស៊កហ្ស៊ី។ ស្ត្រីម្នាក់បាននិយាយថា យើងទាំងគ្នា គឺជាផ្នែកមួយរបស់សហភាពសូវៀត។
ការអត្ថាធិប្បាយទាំងនេះ បានបង្កឲ្យមានកំហឹងក្នុងចំណោមអ្នកស្រុកមួយចំនួន និងការតវ៉ា ដែលបង្ខំឲ្យ នាវាទេសចរណ៍ ចាកចេញលឿនជាងការគ្រោងទុក៕
