គ្រឹះស្ថានធនាគារ និងមីក្រូហិរញវត្ថុ ផ្តល់ឥណទានជាង ៥៥ ប៊ីលានដុល្លារ នៅក្នុងឆមាសទី១ឆ្នាំនេះ

2023/08/01 10:46:24 am        419

ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ វិស័យធនាគារបានផ្តល់ឥណទាន មានទឹកប្រាក់ជិត ៤៦ ប៊ីលានដុល្លារអាមេរិក កើនឡើងជិត ១២ ភាគរយ ខណៈវិស័យមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទាន​អតិថិជនមានចំនួនជិត ១០ ប៊ីលានដុល្លារអាមេរិក កើនឡើងជិត ១៥ ភាគរយ។

ក្នុងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៣ ​វិស័យធនាគារ, ទ្រព្យ​សកម្មរបស់គ្រឹះស្ថានធនាគារ ​កើនឡើងជិត ៩ ភាគរយ ​ដល់ជាង ២៨៣ ​ទ្រីលានរៀល ត្រូវ​ប្រមាណជិត ៧០ ប៊ីលានដុល្លារអាមេរិក ។

ចំណែកឥណទានត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន៖ ការជួញដូររាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ​ការជួញដូរអចលនទ្រព្យ ​ការជួញដូរដុំ សំណង់ កសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ការឱ្យខ្ចីជាបុគ្គល ​កម្មន្តសាល ​សណ្ឋាគារ​ និងភោជនីយដ្ឋាន។

ប្រាក់បញ្ញើ ​បានកើនឡើង ៦,៤% មានទំហំទឹកប្រាក់ជិត ១៦០ ទីលានរៀល ​ត្រូវជាង ៣៩ ប៊ីលាន​ដុល្លារអាមេរិក ក្នុងចំនួនជិត ១៤ លានគណនី។

ចំណែកវិស័យមីក្រូហិរញ្ញវត្ថុវិញ, ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​បានកើនឡើងជាង ១៦ ភាគរយ ក្នុងទំហំទឹកប្រាក់ជិត ៤៨ ទី្រលានរៀល​ ត្រូវប្រមាណជិត ១២ ប៊ីលានដុល្លារអាមេរិក ដែល​ក្នុងនោះឥណទានអតិថិជន ​បានកើនឡើងជិត ១៥ ភាគរយ ក្នុងទំហំទឹកប្រាក់​ ៤០ ទី្រលានរៀល ត្រូវប្រមាណ ​៩,៧ ប៊ីលានដុល្លារអាមេរិក,​ ដោយមាន ២,២ លានគណនី។

ទាក់ទិនឥណទានទាំងនេះ ​បានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន៖ ​អង្គភាពគ្រួសារ ពាណិជ្ជកម្ម និងជំនួញ ​កសិកម្ម សេវាកម្ម ដឹកជញ្ជូន សំណង់ កម្មន្តសាល និងផ្សេងៗ ។

ទន្ទឹមនេះ ​វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ញើ ២០ ទី្រលានរៀល ​ត្រូវប្រមាណ ៤,៩ ប៊ីលាន​ដុល្លារអាមេរិក ស្មើនឹង ២,៧ លានគណនី៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am