Manchester United នឹងសម្រេចអនាគត Mason Greenwood មុនរដូវកាលថ្មីចាប់ផ្តើម

2023/08/01 06:03:06 pm        313

ក្លិបបាល់ទាត់បិសាចក្រហម Manchester United នឹងសម្រេចពីអនាគតរបស់ខ្សែប្រយុទ្ធ Mason Greenwood មុនរដូវកាលថ្មី English Premier League ចាប់ផ្តើមនៅថ្ងៃទី ១៤ ខែសីហាខាងមុខនេះ។

ការដាក់ពិន័យ ជាច្រើនត្រូវបានធ្វើឡើងលើ Greenwood បន្ទាប់ពីរឿងអាស្រូវចាប់រំលោភ និងបៀតបៀនលើក្មេងស្រីម្នាក់ តែការចោទប្រកាន់ព្រហ្មទណ្ឌទាំងអំបាលម៉ានត្រូវទម្លាក់ចោលកាលពីខែកុម្ភៈកន្លងទៅ។

កីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ ២០២២ ចំពេលមានការចោទប្រកាន់ជុំវិញរូបភាព និងវីដេអូ។



ក្រោយ​មក​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ចាប់​រំលោភ ​បង្ខិត​បង្ខំ និង​​វាយ​ដំ​ក្នុង​ឱកាស​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​ពិត​ប្រាកដ។

អយ្យការអមតុលាការបានឱ្យដឹងថា ការចោទប្រកាន់ត្រូវបានបញ្ឈប់ បន្ទាប់ពីសាក្សីសំខាន់ៗបានដកការជាប់ពាក់ព័ន្ធរបស់ពួកគេ។

Mason Greenwood នៅសល់កិច្ចសន្យារបស់ខ្លួនជាមួយ Manchester United រហូតដល់ឆ្នាំ ២០២៥។

រំលឹកថា Mason Greenwood ជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Manchester United និងបានឡើងមកលេងក្រុមធំនៅឆ្នាំ​ ២០១៩ ក្នុងវ័យ ១៧ ឆ្នាំ។

Greenwood ក៏ជាសមាជិកសំខាន់ម្នាក់របស់ក្រុមកាលពីរដូវកាលមុនដែរដោយបង្ហាញខ្លួនបាន ១៨ លើនៅ Premier League និងប្រកួតចុងក្រោយបំផុតនៅថ្ងៃទី ២២ ខែមករាទល់នឹង West Ham មុនពេលត្រូវបានឃាត់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        319
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        398

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm