ឥណ្ឌា៖ ជើងទម្រសម្រាប់ដំណើរការម៉ាស៊ីនមួយ បានរលំបាក់នៅក្បែរក្រុង Shahpur ក្នុងតំបន់ Thane របស់រដ្ឋ Maharashtra ហើយនៅក្នុងឧបទ្ទវហេតុដ៏អកុសលនេះ ទីភ្នាក់ងារព័ត៌មាន ANI បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៧នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។

ភ្លាមៗ ពេលនិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន ANI នគរបាលក្រុង Shahpur បាននិយាយថា៖ «មនុស្ស ១៤នាក់ បានស្លាប់ និង ៣នាក់ទៀត រងរបួស បន្ទាប់ពីជើងទម្រសម្រាប់ដំណើរការម៉ាស៊ីន បានរលំបាក់ នៅជិតក្រុង Shahpur ក្នុងតំបន់ Thane។ ម៉ាស៊ីននេះ កំពុងត្រូវបានប្រើប្រាស់ ក្នុងការសាងសង់ដំណាក់កាលទី៣ នៃគម្រោងផ្លូវល្បឿនលឿន Samruddhi Express Highway»។
ផ្លូវល្បឿនលឿនប្រវែង ៧០១គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុង Mumbai និង Nagpur នេះ ឆ្លងកាត់តំបន់ចំនួន១០ ដែលរួមមាន Nagpur, Washim, Wardha, Ahmednagar, Buldhana, Aurangabad, Amravati, Jalna, Nashik និង Thane៕
