ជប៉ុនឈ្នះអេស្ប៉ាញ ៤-០ ឡើងវគ្គ ១៦ ក្រុមចុងក្រោយជួបន័រវែស

2023/08/01 06:21:24 pm        539

ក្រុមបាល់ទាត់នារីជប៉ុនបានបង្ហាញពីសក្តានុពល ដែលគេចាត់ទុក​ជា​បេក្ខភាព​ជើងឯក​បាល់​ទាត់​នារី​ពិភពលោកឆ្នាំនេះ បន្ទាប់ពីយកឈ្នះក្រុមនារីអេស្ប៉ាញធ្ងន់ដៃ ៤-០ ដើម្បីកក់កៅអីវគ្គ ១៦ ក្រុម​ចុង​ក្រោយជួបជាមួយន័រវេស។

ក្រុមជើងឯកឆ្នាំ​ ២០១១ រកបានគ្រាប់នាំមុខក្នុងវគ្គទី ១ បីគ្រាប់ដោយកីឡាការិនី Hinata Miyazawa ពីរគ្រាប់ និង Riko Ueki មុនពេលដែលកីឡាការិនីបម្រុង Mina Tanaka បន្ថែម​គ្រាប់ទី ៤ នៅវគ្គទី ២។

នេះជាជ័យជំនះ ៣ ប្រកួតផ្ទួនសម្រាប់ជប៉ុននៅក្នុងពូល C នេះមាន ៩ ពិន្ទុពេញ​ខណៈ​ដែល​អេស្ប៉ាញ​ថ្វី​បើ​ចាញ់ តែអាចឡើងវគ្គបន្ទាប់បានដោយមាន ៦ ពិន្ទុ។

មួយប្រកួតទៀតនៅក្នុងពូល C នេះក្រុមនារីហ្សាំប៊ីយកឈ្នះកូស្តារីកា ៣-១ តែមិន​អាច​ឡើង​ជុំ​បន្ត​បាន​ឡើយ។

ក្រុមជប៉ុននឹងចាកចេញពីប្រទេសនូវែស៊ីឡង់ឡើយ ពោលគឺវគ្គ ១៦ ក្រុម​ចុង​ក្រោយ​ត្រូវ​ជួប​ជា​មួយ​ក្រុមលេខ ២ ន័រវេសនៅទីក្រុង Wellington ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ចំណែក​ឯអេស្ប៉ាញនឹងត្រូវជួបក្រុមលេខ ១ ក្នុងពូល A ស្វ៊ីសនៅទីក្រុង Auckland។

រីឯការ​ប្រកួតមួយពូលទៀត ក្រុមម្ចាស់ផ្ទះអូស្រ្តាលីរកបានជ័យជំនះទី ២ របស់ខ្លួន​ដើម្បី​កក់​កៅ​អី​នៅ​វគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះកាណាដា ៤-០។

Hayley Raso រកបានពីរគ្រាប់ម្នាក់ឯងក្នុងវគ្គទី ១ មុនពេលដែល Mary Fowler និង Steph Catley រកបានម្នាក់មួយគ្រាប់នៅវគ្គទី ២ ធ្វើឱ្យអូស្រ្តាលីបញ្ចប់ការប្រកួតក្នុងពូល B ជាក្រុមលេខ ១។

ក្រុមដែលឡើងទៅជាមួយអូស្រ្តាលីនោះគឺនីហ្សេរីយ៉ា បន្ទាប់ពី​ក្រុម​នារី​មក​ពី​អាហ្រ្វិក​មួយ​នេះ​ស្មើ​គ្នា​ជា​មួយក្រុមនារីអៀកឡង់ ០-០៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        1
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        93
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm