នីហ្សេ៖ ប្រទេសជិតខាងកំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជុំវិញរដ្ឋប្រហារកាលពីសប្តាហ៍មុន ដែលបានផ្តួលរំលំដៃគូប្រជាធិបតេយ្យចុងក្រោយរបស់លោកខាងលិចប្រឆាំងនឹងក្រុមជ្រុលនិយមនៅអាហ្វ្រិកខាងលិច ហើយគ្រួសារទាំងឡាយ នៅក្នុងប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកមួយនេះ អាចបង្កើនការចំណាយខ្ពស់។

ខណៈភាពចលាចលកើតចេញពីការដណ្ដើមអំណាច បានហៀរចេញពីតាមដងផ្លូវដល់ទីផ្សារនានា ប្រភពមួយចំនួនបាននិយាយថាធនាគារកណ្ដាលប្រចាំតំបន់ បានលុបចោលប្រាក់ធានារ៉ាប់រងចំនួន៣០ពាន់លាន CFA ឬស្មើ៥១លានដុល្លារដែលបានគ្រោងទុកសម្រាប់នីហ្សេ ដែលបានគ្រោងធ្វើឡើងកាលពីថ្ងៃចន្ទ នៅក្នុងទីផ្សារបំណុលតំបន់អាហ្វ្រិកខាងលិច ក្រោយការដាក់ទណ្ឌកម្ម។
នៅរដ្ឋធានីរបស់ប្រទេសនីហ្សេ មនុស្សជាច្រើនរស់នៅក្នុងជម្រកបណ្តោះអាសន្នដែលចងភ្ជាប់ជាមួយបន្ទះឈើ ក្រដាស និងផ្ទាំងកៅស៊ូតង់ ដោយសារពួកគេមិនអាចមានលទ្ធផលបង់ថ្លៃជួលផ្ទះបាន។ ពួកគេរកប្រាក់ដើម្បីចិញ្ចឹមកូនបានព្រឹកខ្វះល្ងាចប៉ុណ្ណោះ ។
លោក Salou Hassan និងក្រុមគ្រួសាររបស់លោករស់នៅក្នុងខ្ទមពីរបន្ទប់នៅសងខាងផ្លូវរួមជាមួយមនុស្សប្រហែល ១៤០នាក់ផ្សេងទៀត ។ គ្រួសារនេះសម្រាកលើបន្ទះឈើជិតឥដ្ឋ ដោយគ្មានភ្លើង ឬទឹកប្រើប្រាស់ ហើយពួកគេងូតទឹកតាមទុយយោផ្កាឈូកសាធារណៈ។

លោក Hassan ដែលមានកូនប្រុសអាយុ ៥ និង ៦ឆ្នាំ បាននិយាយកាលពីថ្ងៃចន្ទថា ផ្នែកដ៏លំបាកបំផុតគឺការស្វែងរកអាហារសម្រាប់កូនរបស់លោក៕