នីហ្សេ៖ អ្នកនយោបាយជាន់ខ្ពស់ជាច្រើននាក់ នៅក្នុងប្រទេសនីហ្សេ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ខណៈមេដឹកនាំរដ្ឋប្រហារយោធា បានបំពានការអំពាវនាវជាអន្តរជាតិដើម្បីស្តារឡើងវិញនូវការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ និងឲ្យប្រធានាធិបតីដែលត្រូវបានបណ្តេញចេញតំណែងលោក Mohamed Bazoum ចូលកាន់តំណែងវិញ។

រូបថតមួយសន្លឹកដែលបានបង្ហាញដោយ ប្រធានាធិបតីប្រទេសឆាតលោក Mahamat Idriss Deby ត្រូវបានគេឃើញនៅខាងឆ្វេង ដែលបានមកធ្វើទស្សនកិច្ចដើម្បីព្យាយាមសម្របសម្រួលរវាងមេដឹកនាំរដ្ឋប្រហារ និងរដ្ឋាភិបាល ដែលត្រូវបានបណ្តេញចេញ ទំនងជារូបភាពដំបូងរបស់លោក Bazoum ចាប់តាំងពីរការដណ្តើមអំណាច ដែលកំពុងបង្ហាញរូបលោកកំពុងញញឹមនិងពុំមានរងរបួសអ្វីឡើយ។
រដ្ឋប្រហារនេះ បានបញ្ជូនរលកភ័យខ្លាចនៅទូទាំងអាហ្វ្រិកខាងលិច ដោយងាកចេញអតីតសម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់ប្រទេសនីហ្សេ មកចាប់យកដៃគូដូចជាប្រទេសរុស្ស៊ី និងមេដឹកនាំយោធាដ៏ទៃទៀតនៅក្នុងតំបន់។ លោក Aneliese Bernard នាយកទីប្រឹក្សាស្ថិរភាពយុទ្ធសាស្ត្រ ដែលកាលពីពេលមុននៅក្រសួងការបរទេសប្រទេសនីហ្សេ និយាយថា មានទ្រឹស្តីនិងពាក្យចរចាមអារ៉ាមជាច្រើនសម្រាប់មូលហេតុដែលនាំឲ្យរដ្ឋប្រហារនេះកើតឡើងនៅពេលនេះ ប៉ុន្តែរដ្ឋប្រហារយោធាពុំមែនជារឿងថ្មីនោះទេសម្រាប់តំបន់នេះ។

សហរដ្ឋអាមេរិក មហាអំណាចអតីតអាណានិគមនិយមបារាំងនិងប្រទេសលោកខាងលិចផ្សេងទៀត មានកងទ័ពនៅក្នុងប្រទេសនីហ្សេ ហើយកំពុងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងកងកម្លាំងសកម្មប្រយុទ្ធដែលជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដា៕