ជប៉ុន៖ ក្រុមពលរដ្ឋជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បានប្រមូលផ្តុំគ្នានៅមុខនិវេសនដ្ឋានរបស់នាយករដ្ឋមន្ត្រីក្នុងទីក្រុងតូក្យូ ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដាយអ៊ិឈិ (Fukushima Daiichi)ចូលទៅក្នុងសមុទ្រ។

ក្រុមអ្នកតវ៉ាមកពីប្រទេសទាំងពីរ បានលើកបដាដែលសរសេរថា«ពលរដ្ឋកូរ៉េ និងជប៉ុនប្រឆាំងការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ» និង«រដ្ឋាភិបាលជប៉ុន គួរតែលុបចោលជាបន្ទាន់នូវការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រ»។
បាតុករខ្លះ បាននិយាយថា ការសន្យារបស់រដ្ឋាភិបាលជប៉ុន ក្នុងសម្លាប់មេរោគក្នុងទឹកដែលបំពុលដោយនុយក្លេអ៊ែរ មុនពេលបញ្ចេញវាទៅក្នុងសមុទ្រ គឺមិនសមហេតុផលទាល់តែសោះ ព្រោះវានឹងនៅតែបំផ្លាញបរិស្ថានសមុទ្រ។
អ្នកតវ៉ាម្នាក់មកពីក្រុមពលរដ្ឋជប៉ុន បាននិយាយថា៖ខ្ញុំគិតថា វាជាការលេងសើច ដែលនិយាយថា ទឹកកខ្វក់នុយក្លេអ៊ែរ ត្រូវបានសម្លាប់មេរោគ មុនពេលត្រូវបានបញ្ចេញនោះ។ វាដូចគ្នាថាតើទឹកទាំងនោះសម្លាប់មេរោគឬអត់ ដោយសារបរិមាណសារធាតុវិទ្យុសកម្មសរុបដែលបញ្ចេញចូលទៅក្នុងសមុទ្រ នឹងមិនផ្លាស់ប្តូរទេ៕