អ្នកវិភាគ៖ ការស្វាគមន៍ការរិះគន់បែបស្ថាបនាពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាការប្រមូលផ្ដុំពហុគំនិត

2023/08/01 07:08:15 pm        139

ភ្នំពេញ៖ អ្នកវិភាគ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ​ មើលឃើញថា ការប្រកាស​ស្វាគមន៍ និងការផ្ដល់តម្លៃចំពោះរាល់ការរិះគន់​ក្នុងគោលបំណងស្ថាបនា ​និងក្នុងចេតនាសុចរិត​ពី​មជ្ឈដ្ឋាននានា​របស់​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត​ គឺ​ជា​ការប្រមូលផ្ដុំ​ពហុគំនិត និងការបើក​ចំហបេះដូងចំ​មតិរិះគន់នានា។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រ​នយោបាយ​បានគាំទ្រ​ចំពោះការលើកឡើងរបស់​ឯកឧត្ដមបណ្ឌិត ​ហ៊ុន ម៉ាណែត ទាក់ទងនឹង​អ្នករិះគន់​បែបសុចរិត និង​ទុច្ចរិត​ពីមជ្ឈដ្ឋាននានា ​ដោយលោក បានបញ្ជាក់ថា អ្នករិះគន់ខ្លះមិនមែន​ជាការរិះគន់ទេ​ ពីព្រោះការរិះគន់គឺជាការស្ថាបនា ​ប៉ុន្ដែការរិះគន់​ខ្លះ​មាន​ចរិក​ជា​សារ​ញុះញង់ បន្ទោសបង្អាប់​ និងជាន់ពន្លិចទៅវិញ។

ចំណែកលោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា មើលឃើញ ​ការលើកឡើងរបស់​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ​បេក្ខភាពនាយករដ្ឋមន្រ្ដីនៃកម្ពុជាសម្រាប់អាណត្តិទី៧ ទាក់ទង​នឹងការប្រកាសស្វាគមន៍​ និងផ្ដល់តម្លៃ ចំពោះរាល់ការរិះគន់​ ក្នុងគោលបំណងស្ថាបនា និង​ក្នុងចេតនា​សុចរិតនេះ គឺជាការបើកចំហបេះដូងរបស់ថ្នាក់​ដឹកនាំ​ក្នុងការប្រមូលផ្ដុំធនធានមនុស្ស និងគំនិតល្អៗដើម្បីចូលរួម​អភិវឌ្ឍន៍​ប្រទេសកម្ពុជា។

សូមជម្រាបថា ​បេក្ខភាពនាយករដ្ឋមន្រ្ដីកម្ពុជាក្នុងអាណត្តិទី៧​ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរនៅ​លើបណ្ដាញសង្គមហ្វេសប៊ុក ​និងតេឡេក្រាមកាលពីថ្ងៃទី ៣១​ ខែកក្កដា ឆ្នាំ ២០២៣​នេះ ដោយបានប្រកាសស្វាគមន៍ ​និងផ្ដល់តម្លៃចំពោះការរិះគន់​បែបស្ថាបនានេះ និង​បដិសេធចំពោះការប្រឌិតបញ្ហា ​ដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត ៕អត្ថបទ៖ វ៉ន ដារ៉ា



អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm