ក្រុម​បាល់ទាត់​នារី​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រៀម​វគ្គ​ផ្ដាច់ព្រ័ត្រ​ជានិច្ច ទោះ​កាលបរិច្ឆេទ​មិនទាន់​កំណត់​ក្ដី​

2021/05/20 10:45:33 pm        164

បាល់ទាត់៖ រយៈពេល​ជិត ៣​ខែ​មក​ហើយ ដែល​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លី​គ​បាល់ទាត់​នារីឆ្នាំ​២០២០ ត្រូវ​បាន​ពន្យារពេលដោយសារ​ការ​អូស​បន្លាយ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ ទោះជា​បែប​នេះ​ក្ដី ក្រុមបាល់ទាត់​នារី​ព្រះខ័ន​រាជ​ស្វាយរៀងនៅតែ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​តតាំង​ជាមួយ​ក្រុម​កំពូល​តារាង​កំពង់ស្ពឺ​-​ណាហ្គា​វើ​ល​ដ៏ ដ្បិត​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​មិនទាន់​កំណត់​កាល​បរិច្ឆេទ​ប្រកួត​នៅឡើយ។​

​លោក ចាន់ ពេញ គ្រូ​បង្វឹក​ក្រុមបាល់ទាត់​នារី​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​ខ្លួន​កំពុង​ទន្ទឹង​រង់ចាំ​ការប្រកួត​ជាមួយ​ការ​ត្រៀមខ្លួន​ជានិច្ច។ ដូច្នេះ​លោក​បាន​សំណូមពរ​ជាថ្មី ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាក្នុង​ការ​កំណត់​កាលបរិច្ឆេទ ដើម្បី​រៀបចំ​ការប្រកួត​បញ្ចប់​រដូវ​កាល​ចាស់ និង​ត្រៀម​រដូវ​កាល​ថ្មី ដ្បិត​លី​គ​បាល់ទាត់​បុរស​បាន​ចាប់ផ្ដើម​ដំណើរការ​ការប្រកួត​ឡើងវិញ​ហើយ។​ ​​សូម​រំឭក​ថា មុន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​លី​គ​នារី ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ទម្លាក់​ក្រុម​នារី​ខេត្ដ​បាត់ដំបង ​ដោយ​លទ្ធផល ២-១ ក្នុង​វគ្គ Play-Off ហើយ​បាន​បន្ដ​យកឈ្នះ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោ​នដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រកាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​កន្លងទៅ។

ចំពោះ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រជាមួយ​ក្រុម​កំពង់ស្ពឺ​-​ណាហ្គា​វើ​ល​ដ៏ ដំបូង​ឡើយ​គ្រោង​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ តាំងពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ម្ល៉េះ តែ​ដោយ​សារ​ស្ថាន​ភាព​ជំងឺ​កូ​វីដ​-១៩ មាន​ការ​រីក​រាលដាល​កាន់​តែ​ខ្លាំង​នៅ​កម្ពុជា សហព័ន្ធ​ក៏​សម្រេច​លើក​ពេល​តែម្ដង ដោយ​រហូត​មក​ទល់​ពេល​នេះនៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ថ្មី​នោះ​ទេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm