ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាអគ្គមេបញ្ជាការយោធាផងដែរនោះ កាលពីថ្ងៃចន្ទ ទី៣១ ខែកក្កដា បានតែងតាំងប្រធានកងកម្លាំងប្រដាប់អាវុធថ្មី ដែលគ្រប់គ្រងលើបញ្ហានុយក្លេអ៊ែរ និងមីស៊ីលធម្មតារបស់ប្រទេស មួយថ្ងៃ មុនថ្ងៃខួបនៃកងទ័ពរំដោះប្រជាជនចិន(PLA)។

លោក វ៉ាង ហុងហូពីន ( Wang Houbin) អតីតមេបញ្ជាការរងនៃកងទ័ពជើងទឹក ត្រូវបានតែងតាំងជាប្រធានថ្មីនៃកងកម្លាំងរ៉ុក្កែតរបស់PLA និងលោក ស៊ូ ស៊ីសឹង (Xu Xisheng) ដែលជាស្នងការនយោបាយថ្មីរបស់ខ្លួន ដោយបុរសទាំងពីរទទួលបានឋានៈជាឧត្តមសេនីយ៍ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
រហូតដល់ការផ្លាស់ទៅកាន់កងកម្លាំងគ្រាប់រ៉ុក្កែតរបស់PLA លោកវ៉ាង បានក្លាយជាមេបញ្ជាការរងនៃកងទ័ពជើងទឹក តាំងពីឆ្នាំ ២០២០។ លោកក៏ធ្លាប់ជានាយសេនាធិការរងនៃកងទ័ពជើងទឹកផងដែរ។
លោកស៊ូ ធ្លាប់ជាស្នងការរងនយោបាយនៃទីបញ្ជាការយុទ្ធសាស្ត្រភាគខាងត្បូង ដែលជាបញ្ជាការមួយក្នុងចំណោមទីបញ្ជាការទាំងប្រាំរបស់PLA។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបាននិយាយថា កន្លែងដែលប្រធានមុនរបស់កងកម្លាំងរ៉ុក្កែតរបស់ PLA គឺ លោក Li Yuchao (លី យូឆាវ) ត្រូវបានចាត់តាំងឡើងវិញ ឬ បញ្ជាក់ពីទីកន្លែងរបស់លោកនៅនោះទេ។