ហ្វីលីពិន៖ ព្យុះទីហ្វុង Doksuri បានធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង២លាននាក់ នៅក្នុងប្រទេសហ្វីលីពិន និងចំនួនអ្នកស្លាប់ពីឧបទ្ទវហេតុទាក់ទងនឹងគ្រោះមហន្តរាយបានកើនឡើងដល់៥១នាក់ រួមទាំង២៧នាក់ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូក។
ព័ត៌មានលម្អិតចុងក្រោយ ដែលបានចែករំលែកដោយក្រុមប្រឹក្សាគ្រប់គ្រងនិងកាត់បន្ថយគ្រោះមហន្តរាយជាតិប្រទេសហ្វីលីពិន កាលពីថ្ងៃចន្ទបានបង្ហាញថា មនុស្ស២០នាក់នៅកំពុងបាត់ខ្លួននៅឡើយ ខណៈ៥២នាក់ ផ្សេងទៀត បានរងរបួស។
អ្នករាយការណ៍ប្រចាំថ្ងៃ បានរាយការណ៍ថា ប្រទេសប្រជុំកោះមួយនេះ ត្រូវបានរងការវាយប្រហារដោយរដូវមូសុងមកពីភាគនិរតី។
មនុស្ស២៧នាក់ បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ នៅពេលដែលទូកមួយគ្រឿងបានលិច នៅឈូងសមុទ្រ Laguna de Bay នៅជិតតំបន់ Binangonan ខេត្ត Rizal ដោយសារតែខ្យល់បក់ខ្លាំង៕

