ជារៀងរាល់ឆ្នាំ អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ បានកំណត់យកថ្ងៃទី១ ខែសីហា ដើម្បី លើកទឹកចិត្តដល់អង្គការ/សមាគមកាយរឹទិ្ធតាមប្រទេសជាសមាជិកទាំងអស់ រៀបចំសកម្មភាពផ្សេងៗ ដូចជា៖ ប្រារព្ធពិធីបំពាក់កន្សែងតាមកងឯកភាព ការផ្សព្វផ្សាយអត្ថន័យកន្សែង ការធើ្វសកម្មភាពសហគមន៍ និងសង្គមនានា។
ប្រធានបទឆ្នាំ២០២៣ «ស្មារតីកាយរឹទិ្ធកម្ម" ជាកាយរឹទិ្ធ១ថ្ងៃ កាយរឹទិ្ធមួយជីវិត» (the "Spirit of Scouting" visible: Once a Scout)។
កន្សែងកាយរឹទិ្ធ គឺជានិមិត្តរូបនៃចលនាកាយរឹទិ្ធពិភពលោក និងចលនាកាយឫទ្ធិនារីពិភពលោក សម្រាប់ពាក់សម្គាល់អត្តសញ្ញាណកាយរឹទិ្ធ ការគោរពច្បាប់កាយរឹទិ្ធ និងអនុវត្តតាមពាក្សសច្ចាប្រណិធាន នៅពេលដែលបំពាក់កន្សែងចូលជាសមាជិកពេញសិទ្ធិរបស់ចលនាកាយរឹទិ្ធ៕




