ឧទ្ធម្ភាគចក្រយោធា ផ្តល់ជំនួយដល់ជនរងគ្រោះដោយទឹកជំនន់នៅក្រុងប៉េកាំងខណៈភ្លៀងបន្តធ្លាក់

2023/08/01 09:30:00 pm        112

ចិន៖ ប្រទេសចិន បានដាក់ពង្រាយឧទ្ធម្ភាគចក្រយោធានៅថ្ងៃអង្គារនេះ ដើម្បីផ្តល់ការផ្គត់ផ្គង់ ដល់អ្នកដំណើររថភ្លើងដែលជាប់គាំងដំណើរ នៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីព្យុះភ្លៀងដ៏កំណាចវាយបក់បំផ្លាញនៅក្នុងរដ្ឋធានីប្រទេសចិន។

ព្យុះទីហ្វុង Doksuri ជាព្យុះកំណាចដែលបានកន្លងផុតទៅ បានវាយបក់មកឆ្ពោះទៅភាគខាងជើង លើប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រ នៅពេលដែលព្យុះនេះ វាយប្រហារនៅខេត្ត Fujian ភាគខាងត្បូង បន្ទាប់ពីឆ្លងកាត់ប្រទេសហ្វីលីពីន។ 

ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមខ្លាំងនៅទីក្រុងប៉េកាំង និងនៅតំបន់ជុំវិញកាលពីថ្ងៃសៅរ៍ ដោយស្ទើរតែមានកម្រិតភ្លៀងធ្លាក់ជាមធ្យមសម្រាប់ពេញមួយខែកក្កដា ដែលបានធ្លាក់មកលើរដ្ឋធានីប្រទេសចិន ។  

មនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់ ដោយសារទឹកជំនន់ នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ខណៈអ្នករងរបួស២នាក់ផ្សេងទៀត ត្រូវបានរាយការណ៍នៅខេត្ត Liaoning( លាវនីង) ភាគឦសានកាលពីចុងសប្តាហ៍។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ថា នៅថ្ងៃអង្គារនេះអង្គភាពយោធាមានទាហាន២៦នាក់ និងឧទ្ធម្ភាគចក្រ៤គ្រឿង បានចាប់ផ្តើមបេសកកម្មសង្គ្រោះទម្លាក់ជំនួយតាមអាកាស ដើម្បីផ្តល់កញ្ចប់អាហារដល់មនុស្សរាប់រាប់នាក់ និងអាវរងាដល់អ្នកដែលជាប់ខ្លួននៅក្នុងនិងនៅជុំវិញស្ថានីយ៍រថភ្លើងក្នុងស្រុក Mentougou ដែលរងគ្រោះខ្លាំងបំផុតរបស់ទីក្រុងប៉េកាំង៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm