សង្គ្រាមកើតឡើងដល់អាជីវកម្មរុស្ស៊ី បន្ទាប់យានដ្រូនវាយប្រហារលើមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងមូស្គូ

2023/08/01 09:32:59 pm        144

រុស្ស៊ី៖ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច គឺជាការឈឺក្បាលធំបំផុតសម្រាប់ជម្រើសពាណិជ្ជកម្មរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែការវាយប្រហារដោយយានដ្រូននៅចំបេះដូងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ទីក្រុងមូស្គូ កំពុងបង្ខំឲ្យក្រុមហ៊ុនជាច្រើនគិតអំពីសុវត្ថិភាពបុគ្គលិករបស់ពួកគេ។ ការផ្ទុះមួយកាលពីព្រឹកថ្ងៃអាទិត្យបានធ្វើឲ្យរង្គើតំបន់ពាណិជ្ជកម្ម Moskva-Citi មានចម្ងាយតែប៉ុន្មានម៉ាយស៍ភាគខាងលិចវិមានក្រឹមឡាំង និងជាទីតាំងអគារកប់ពពកជាច្រើនខ្នង ជាអ្វីដែលក្រសួងការពារជាតិរុស្ស៊ី និយាយថា ជាការវាយប្រហារដោយយានដ្រូនអ៊ុយក្រែនដ៏មហន្តរាយ ដែលជាលើកទី២ ក្នុងមួយសប្តាហ៍។ 

គ្មាននណាម្នាក់រងរបួស និងមានការបំផ្លាញតិចតួចប៉ុណ្ណោះ ប៉ុន្តែការវាយប្រហារបែបនេះគឺជាការលំបាកសម្រាប់អាជ្ញាធរដែលបានប្រាប់សាធារណជនថា រុស្ស៊ីមានការគ្រប់គ្រងពេញលេញនូវអ្វីដែលពួកគេហៅថា ជា ប្រតិបត្តិការសឹកពិសេស ក្នុងប្រទេសអ៊ុយក្រែន។  

ក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេសរុស្ស៊ី បន្តអនុញ្ញាតឲ្យបុគ្គលិកធ្វើការតាមរបៀបចម្រុះរវាងការធ្វើការពីផ្ទះ និងនៅការិយាល័យ បន្ទាប់ពីការបិទផ្ទប់ដែលបានដាក់ក្នុងអំឡុងការរាតត្បាតវីរុសកូរ៉ូណា។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយកាលពិថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ុយក្រែន លើទីក្រុងមូស្គូ និងគោលដៅរុស្ស៊ីផ្សេងទៀត គឺជាសកម្មភាពគ្រោះថ្នាក់ខ្លាំង ហើយរុស្ស៊ី នឹងមានចំណាត់ការទាំងអស់ដែលអាចធ្វើទៅបានដើម្បីការពារការវាយប្រហារទាំងនេះ។  

ជាធម្មតាទីក្រុងគីវ មិនបានអះអាងទទួលខុសត្រូវ សម្រាប់ឧបទ្ទវហេតុជាក់លាក់លើទឹកដីរបស់រុស្ស៊ីនេះទេ ហើយក៏ពុំបានអះអាងការវាយប្រហារចុងក្រោយនេះដែរ ទោះបីជាប្រធានាធិបតីលោក Volodymyr Zelenskiy និយាយថា សង្គ្រាមកំពុងវិលត្រឡប់ជាបណ្តើៗទៅលើទឹកដីរុស្ស៊ី ចូលទៅកាន់មជ្ឈមណ្ឌលជានិមិត្តរូបរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        360
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm