វិស័យ​អចលនទ្រព្យ​រំពឹងថា​នឹង​ងើបឡើង​វិញ​នៅ​ចុង​ឆ្នាំ​២០២១

2021/05/20 05:57:22 pm        524

​ភ្នំពេញ៖ សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រំពឹង​ថា វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា នឹង​ងើប​ឡើងវិញ ជា​បណ្តើរ​នៅ​ចុង​ឆ្នាំ​២០២១ ឬ​ដើមឆ្នាំ​២០២២ ដោយសារ​ចរន្ត​នៃ​ការទិញ​-​លក់ ចាប់​ផ្តើម​មាន​ឡើងវិញ បន្ទាប់ពី​កម្ពុជា​ទទួល​បាន​ការ​ចាក់​វ៉ា​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដល់​ប្រជាពលរដ្ឋ បាន​កាន់តែច្រើន​។​

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានលើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​បច្ចុប្បន្នភាព​ទីផ្សារ​អចលនវត្ថុ​ក្នុង​កំឡុង​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២០ ខែ កុម្ភៈ ឆ្នាំ​២០២១ នេះ​ថា បញ្ហា​ប្រឈម​នៅ​ក្នុង​វិបត្តិ​កូ​វីដ​១៩ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​យើង ក្នុងនោះ ​ចំពោះ​វិស័យ​អចលន ទ្រព្យ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​នេះ​ផង​ដែរ បាន​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​វិស័យនេះ និង​បាត់បង់​អ្នកវិនិយោគទុន​ទាំង​ជាតិ និង​បរទេស​។

​លោក​យល់ថា ទោះបី​នៅ​ក្នុង​ស្ថានភាព​អវត្តមាន​នៃ​វិនិយោគិន​បរទេស ដោយសារ​ការធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ពិបាក ប្រសិន​អ្នកវិនិយោគ​ទុក​ក្នុងស្រុក​មាន​សកម្មភាព​ការធ្វើដំណើរ​បាន ពួគគេ​នឹង​ចាប់ផ្ដើម​សម្លឹង​មើល ឱកាស​វិនិយោគ​ឡើងវិញ ជាពិសេស​អ្នក​ដែលមាន​ធនធាន​ហិរញ្ញវត្ថុ នឹង​ចាប់ផ្តើម​មើលឃើញ​សក្តានុពល ទិញ​អចលនទ្រព្យ​។​

​ពាក់ព័ន្ធ​វិនិយោគិន​ក្នុងស្រុក​, លោក លឹម សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លើកឡើងថា សម្រាប់​ចរន្ត​​នៃ​ការទិញ​-​លក់ វិស័យ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន យើង​សង្កេតឃើញថា អ្នកវិនិយោគ​ក្នុងស្រុក​បាន​ទិញ​-​លក់ មាន​កំណើន​ខ្ពស់ជាង​បរទេស ក្នុង​នោះ ​ចំពោះ​អចលន​ទ្រព្យ​ដូចជា​ដីធ្លី​, ផ្ទះ អ្នកវិនិយោគទុន​ក្នុងស្រុក មានការ​ទិញ​លក់​យ៉ាង​ច្រើន​។ ចំណែក​ការវិនិយោគ ទិញ​-​លក់ ដូចជា ខុន​ដូ ឬ​អគារ​ពាណិជ្ជកម្ម​ផ្សេងៗ អ្នកវិនិយោគ​បរទេស​មានការ​អភិវឌ្ឍ​ន៍ និង​ទិញ​-​លក់​ច្រើន ជាក់ស្តែង នៅក្នុង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឬ​ការ Lockdown វិស័យនេះ​នៅតែ​ដំណើរ​ការទិញ​លក់​ជាធម្មតា៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        397
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        414

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm