អ្នកការទូតចិន អាមេរិកអាចពិភាក្សាគ្នាសម្រាប់ការរៀបចំដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនថ្មី ទៅកាន់សហរដ្ឋអាមេរិក

2023/08/01 11:13:32 pm        166

អ្នកការទូតជាន់ខ្ពស់ មកពីសហរដ្ឋអាមេរិក និងប្រទេសចិន បានជួបនិងពិភាក្សាគ្នានូវបញ្ហាជាបន្តបន្ទាប់ ដោយរួមទាំងលទ្ធភាពដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដោយរដ្ឋមន្ត្រីការបរទេសចិនថ្មី លោក Wang Yi។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បានជួបប្រធាននាយកដ្ឋានកិច្ចការទ្វីបអូសេអានី និងអាមេរិកខាងជើងរបស់ក្រសួងការបរទេសចិន លោក Yang Tao( យ៉ាង ថាវ) ក្នុងទីក្រុងវ៉ាស៊ីងតោន កាលពីថ្ងៃចន្ទ។ 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនេះ បាននិយាយអំពីការពិភាក្សារបស់ពួកគេជាផ្នែកនៃកិច្ចប្រឹងប្រែងដែលកំពុងបន្ត ដើម្បីរក្សាការបើកច្រកប្រាស្រ័យទាក់ទង និងគ្រប់គ្រងទំនាក់ទំនងទ្វេភាគីដោយការទទួលខុសត្រូវ។ ភាគីទាំងពីរត្រូវបានគេនិយាយថា បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាទ្វេភាគី ប្រចាំតំបន់ និងពិភពលោក រួមទាំងបញ្ហាទាំងឡាយពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន និងកោះតៃវ៉ាន់។

នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមិថុនា លោកបានព្រមព្រៀងទទួលយកដំណើរទស្សនកិច្ចដោយលោកឈីន ហ្គាង (Qin Gang) រដ្ឋមន្ត្រីការបរទេសចិនទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែលោក ឈីន ត្រូវបានផ្លាស់ប្តូរចេញពីតំណែងរបស់លោកកាលខែកក្កដា។ អ្នកបន្តតំណែងពីលោក ឈីន គឺលោក Wang Yi ដែលជាសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស ទទួលបន្ទុកផ្នែកការទូត បានបន្តជាថ្មីម្តងទៀតនូវតំណែងរដ្ឋមន្ត្រីការបរទេស។ ដូច្នេះហើយ លោក Kritenbrink និងលោក Wang អាចមានការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Wang ទៅកាន់សហរដ្ឋអាមរិក។ លោក Blinken បានបង្ហាញពីភាពអន្ទះសារសម្រាប់កិច្ចសន្ទនាជាមួយប្រទេសចិនដើម្បីធ្វើឲ្យមានស្ថិរភាពទំនាក់ទំនងទ្វេភាគី។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm