
ប្រទេសប៉ាគីស្ថាន បានប្រកាសការបង្កើនតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតនៅថ្ងៃអង្គារនេះ ដើម្បីឲ្យស្របទៅនឹងការដំឡើងតម្លៃអន្តរជាតិ និងដើម្បីបង្កើនប្រាក់ចំណូលក្នុងការបំពេញគោលដៅនៃបញ្ចប់ថវិកាស្រោចស្រង់ររបស់មូលនិធិរូបីយវត្ថុអន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការតាមវីដេអូដែលបានថតទុក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ishaq Dar បាននិយាយថា តម្លៃប្រេង ឬប្រេងសាំង និងត្រូវបង្កើនក្នុងតម្លៃ១៩,៩៥រូពីប៉ាគីស្ថាន ដល់២៧២,៩៥រូពីប៉ាគីស្ថាន(០,៩៥២ ដុល្លារ) ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតក្នុងតម្លៃ ១៩,៩០រូពី ដល់ ២៧៣,៤០រូពីក្នុងមួយលីត្រ ជាការបង្កើនតម្លៃ ៧,៨ ភាគរយ សម្រាប់ប្រេងឥន្ធនៈទាំងពីរប្រភេទនេះ។
លោក Dar និយាយថា តម្លៃប្រេងឥន្ធនៈ បានកើនឡើងខ្លាំងនៅក្នុងទីផ្សារពិភពលោក ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ។ លោកនិយាយថា រដ្ឋាភិបាលរបស់លោក បានព្យាយាមទម្លាក់តម្លៃឲ្យនៅទាបបំផុត។
លោកនិយាយថា ប្រទេសរបស់លោកមិនស្ថិតនៅក្នុងទីតាំងដើម្បីបង្វែរទិសដៅពីកិច្ចព្រមព្រៀងត្រៀមរបស់មូលនិធិរូបីយវត្ថុអន្តរជាតិ ដែលបញ្ជាក់ចុងក្រោយនៅថ្ងៃទី៣០ ខែមិថុនា បន្ទប់ពីរយៈពេល១៨ខែនៃការចរចាជុំវិញវិធានការវិន័យនៃឆ្នាំសារពើពន្ធដ៏តឹងរ៉ឹង។