អាមេរិក៖ លោក Donald Trump ត្រូវបានចោទប្រកាន់ពីជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ ដែលជាការគំរាមកំហែងខាងផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អតីតប្រធានាធិបតីរូបនេះ ខណៈលោកធ្វើយុទ្ធនាការដើម្បីវិលត្រឡប់ទៅកាន់កាប់តំណែងនៅសេតវិមាន។
លោក Trump ត្រូវបានចោទប្រកាន់ពីបទសមគំនិតចំនួន៣ករណី និងមួយករណីពាក់ព័ន្ធនឹងការរារាំងដំណើរការស៊ើបអង្កេត។
លោកTrump ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំឯកសារសហរដ្ឋអាមេរិក និងការឃុបឃិតដើម្បីរារាំងដំណើរការផ្លូវការមួយ - កិច្ចប្រជុំកាលពីថ្ងៃទី ៦ខែមករា ឆ្នាំ ២០២១របស់សម័យប្រជុំរួមនៃសភាដែលធ្វើឡើងដើម្បីបញ្ជាក់ជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកJoe Biden មកពីគណបក្សប្រជាធិបតេយ្យ៕
