អាមេរិក៖ លោក Donald Trump ត្រូវបានចោទប្រកាន់ពីជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ ដែលជាការគំរាមកំហែងខាងផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អតីតប្រធានាធិបតីរូបនេះ ខណៈលោកធ្វើយុទ្ធនាការដើម្បីវិលត្រឡប់ទៅកាន់កាប់តំណែងនៅសេតវិមាន។
លោក Trump ត្រូវបានចោទប្រកាន់ពីបទសមគំនិតចំនួន៣ករណី និងមួយករណីពាក់ព័ន្ធនឹងការរារាំងដំណើរការស៊ើអង្កេត។

លោកTrump ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំឯកសារសហរដ្ឋអាមេរិក និងការឃុបឃិតដើម្បីរារាំងដំណើរការផ្លូវការមួយ - កិច្ចប្រជុំកាលពីថ្ងៃទី ៦ខែមករា ឆ្នាំ ២០២១របស់សម័យប្រជុំរួមនៃសភាដែលធ្វើឡើងដើម្បីបញ្ជាក់ជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកJoe Biden មកពីគណបក្សប្រជាធិបតេយ្យ ។
ការចោទប្រកាន់នេះ បាននិយាយថា បំណងនៃការឃុបឃិតដើម្បីបង្វែរលទ្ធផលឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ ដោយប្រើអំណះអំណាងក្លែងក្លាយថាមានការលួចបន្លំការបោះឆ្នោត។
លោក Trump ត្រូវបានចោទប្រកាន់ចំនួន៣ករណីពីបទឃុបឃិត និងមួយករណីពីបទរារាំងដំណើរការចោទប្រកាន់រឿងក្ដីចំនួន៤៥ទំព័រដែលត្រូវបាននាំមកដោយ រដ្ឋអាជ្ញាពិសេសលោក Jack Smith ។

លោក Smith បានដាក់សំណុំរឿងចោទប្រកាន់រួចទៅហើយប្រឆាំងនឹងលោក Trump ពីបទគ្រប់គ្រងមិនបានល្អនៃឯកសារសម្ងាត់សំខាន់ៗរបស់រដ្ឋាភិបាល ហើយអតីតប្រធានាធិបតីរូបនេះ ក៏ប្រឈមនឹងការជំនុំជម្រះក្ដីក្នុងទីក្រុង New York ពីបទបង់ប្រាក់បំបិទមាត់តារាភាពយន្តអាសអាភាសម្នាក់។
យោងតាមសារព័ត៌មានរដ្ឋអាមេរិក លោក Trump គ្រោងនឹងឡើងតុលាការនៅថ្ងៃទី៣ខែសីហា៕