ការងារ​ដោះមីន​របស់​ទ័ព​មួក​ខៀវ​កម្ពុជា​ នៅ​តំបន់​ព្រំដែន​លី​បង់​ជាប់​អ៊ីស្រា​អ៊ែ​ល​ត្រូវបាន​ដកថយ​

2021/05/20 06:33:20 pm        424

​ភ្នំពេញ៖ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា បាន​អោយដឹងថា ការ​បាញ់​ផ្លោង​គ្រាប់​ដាក់គ្នា​ទៅវិញទៅមក​នៅ​តំបន់​ព្រំដែន​ជាប់​គ្នា​រវាង​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល និង​ប្រទេស​លី​បង់ នៅ​ថ្ងៃ​ម្សិលមិញ​នេះ មិន​បង្ក​ការ​ប៉ះពាល់​ទៅដល់​ដំណើរការ​ការងារ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ របស់​កងទ័ព​មួក​ខៀវ​កម្ពុជា នៅ​ប្រទេស​លី​បង់​នោះទេ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី ក្នុងនាម​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង់​កម្លាំង​ថែរក្សា​សន្តិភាព បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី​២០ ​ខែឧសភា​នេះ​ថា ការប៉ះទង្គិច​គ្នា​រវាង​លី​បង់ និង​អ៊ី​ស្រា​អ៊ែ​ល ​នៅ​តំបន់​ព្រំដែន​កាលពី​ម្សិលមិញ​នេះ បង្ក​ប៉ះពាល់​ដល់​តំបន់​បេសកកម្ម​រ​បស់ទ័ព​មួក​ខៀវ​កម្ពុជា​នោះ​ទេ តែ​ទោះ​យ៉ាង​ណា​សម្រាប់​ការងារ​ដោះមីន​របស់​ក​ង​ទ័ព​មួក​ខៀវ​កម្ពុជា នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​លី​បង់ និង​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល ត្រូវ​បាន​ភាគី​អង្គការសហប្រជាជាតិ​តម្រូវអោយ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ខណៈ​ជម្លោះ​សង្គ្រាម​នៅ​អ៊ី​ស្រា​អ៊ែ​ល​នៅ​មិនទាន់​ដោះស្រាយ​ចប់​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ សែម សុវណ្ណនី បញ្ជាក់ថា នៅពេលនេះ កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បាននិងកំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​លី​បង់ គឺ​កំពុង​ធ្វើការ​ងារ​សាងសង់​សំណង់​ដេក និង​សំណង់​បញ្ឈរ​មួយចំនួន នៅក្នុង​តំបន់​ម៉ា​ចា​យ័ន​នៅ​ចំងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​តំបន់​តំបន់​ព្រំដែន​លី​បង់ និង​អ៊ី​ស្រា​អ៊ែ​ល​។​

​ឯកឧត្តម ថា ជារួម​នៅក្នុង​អំឡុង​ពេលនេះ ភាគី​អង្គការសហប្រជាជាតិ តម្រូវអោយ​គ្រប់​ទ័ព​មួក​ខៀវ​ទាំងអស់ ត្រូវ​បន្តធ្វើ​ការងារ​នៅតែ​នៅក្នុង​ទីក្រុង​ឆ្ងាយ​ពី​ព្រំដែន​និង​ជា​តំបន់​មាន​សុវត្ថិភាព ហើយ​កងកម្លាំង​ត្រូវ​ស្តាប់​តាម​បទ​បញ្ហា​នានា​របស់​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ដែល​នៅ​ជា​កណ្តាល​រវាង​លី​បង់ និង​អ៊ី​ស្រា​អ៊ែ​ល​។​

​សូម​បញ្ជាក់ថា នៅពេល​បច្ចុប្បន្ននេះ កម្ពុជា មាន​ទ័ព​មួក​ខៀវ​ចំនួន​ជាង​១៨០​នាក់ បាននិងកំពុង​ឈរជើង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ហើយ​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​នេះ កម្ពុជា មាន​កងទ័ព​មួក​ខៀវ​ប្រមាណ​ជាង ៧៣០០​នាក់ បាន​ចូលរួម​ការងារ​បេសកកម្ម​ថែរក្សា​សន្តិភាព UN នៅតាម​បណ្តា​ប្រទេស​មាន​ជម្លោះ​សង្គ្រាម​ចំនួន​៩ រួមមាន​៖​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាធារណរដ្ឋ​អា​ហ្វ្រឹ​ក​កណ្តាល ប្រទេស​ម៉ាលី ឆាដ សាយ​ប្រ៊ុ​យ ស៊ី​រី យេ​ម៉េ​ន ។ សម្រាប់​បច្ចុប្បន្ននេះ វិញ កម្ពុជា មាន​ទ័ព​មួក​ខៀវ​ប្រមាណ​ជិត ៨០០​នាក់ បាននិងកំពុង​ឈរជើង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព UN នៅតាម​បណ្តា​ប្រទេស​ចំនួន​៤ រួមមាន​៖ ប្រទេស​ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​អា​ហ្វ្រឹ​ក​កណ្តាល លី​បង់ និង​ប្រទេស​ម៉ាលី​៕​អត្ថបទ៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm