កម្ដៅដ៏ខ្លាំងក្លាបានវាយប្រហារទ្វីបអាហ្រ្វិកខាងជើងក្នុងរដូវក្តៅនេះ ជាមួយនឹងចំហេះព្រៃរាលដាលក្នុងតំបន់ Maghreb ( ម៉ាក្រេប) ដែលប៉ះពាល់ដល់ប្រទេសអាល់ហ្សេរីខ្លាំងបំផុត។

ក្នុងចំណោមប្រទេសអាហ្រ្វិកខាងជើងទាំងអស់ អាល់ហ្សេរីបានរងគ្រោះខ្លាំងបំផុតពីបណ្ហាអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ។ ប្រទេសនេះបានបាត់បង់ផ្ទៃដីព្រៃឈើទំហំ ១៥០.០០០ហិកតា ដោយសារចំហេះព្រៃក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
រដូវក្តៅនេះ ប្រទេសអាល់ហ្ស៊េរី បានមើលឃើញនូវការរីករាលដាលនៃចំហេះបាតុភូតធម្មជាតិ ដែលបានវាយប្រហារឈានដល់រដ្ឋចំនួន១៦ ដែលតំបន់ចំនួន៩៤ បានឆាបឆេះក្នុងពេលដំណាលគ្នា។
លោក Basma Bilbigawy សកម្មជនបរិស្ថានជនជាតិអាល់ហ្សេរី បាននិយាយថា កត្តាជំរុញសំខាន់នៅពីក្រោយចំហេះព្រៃទាំងនោះ គឺបម្រែបម្រួលអាកាសធាតុ។
ឆ្លើយតបយ៉ាងឆាប់រហ័សចំពោះគ្រោះថ្នាក់ដែលកំពុងកើនឡើងនេះ ក្រុមអាជ្ញាធរអាល់ហ្សេរីបានបង្កើតផែនការជាតិមួយដើម្បីប្រឈមមុខនឹងចំហេះដ៏ធ្ងន់ធ្ងរ ដែលធ្វើឱ្យប្រទេសនេះអាចទប់ទល់ជាមួយបាតុភូតទាំងនេះប្រកបដោយប្រសិទ្ធភាព។
ប៉ុន្តែការចំណាយលើរដ្ឋាភិបាលគឺធំធេងណាស់ ដោយយ៉ាងហោចណាស់ជនជាតិអាល់ហ្សេរី ៣៥នាក់បានស្លាប់ និងមនុស្ស១.៥០០នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារតែចំហេះព្រៃនៅឆ្នាំនេះ។
នោះគឺជាការបន្ថែមលើការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលអ្នកជំនាញខ្លះនិយាយថា នឹងចំណាយពេលរាប់ទសវត្សរ៍ដើម្បីបង្កើតឡើងវិញ។
យ៉ាងហោចណាស់ប្រទេសចំនួន៩នៅលើសមុទ្រមេឌីទែរ៉ាណេ បានរាយការណ៍ថាមានចំហេះព្រៃនៅឆ្នាំនេះ រួមទាំងប្រទេសទុយនីស៊ី និងប្រទេសម៉ារ៉ុកផងដែរ៕
