ព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់ពិភពលោក FIFA Club World Cup ២០២៣ នឹងត្រូវរៀបចំនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នេះបើតាមសេចក្តីប្រកាសរបស់ FIFA។
ការសំរេចចិត្តជ្រើសរើសយកទីក្រុង Jeddah នេះ បន្ទាប់ពីប្រតិភូរបស់ FIFA បានធ្វើដំណើរទៅទីក្រុង Jeddah នាពេលកន្លងមក និងឃើញពីសក្តានុពលគ្រប់គ្រាន់ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។
ទីក្រុង Jeddah ជាមូលដ្ឋានរបស់ក្លិបបាល់ទាត់ Al-Ittihad ជាក្លិបធំមួយនៅអារ៉ាប៊ីសាអ៊ូឌីត ខណៈថ្មីៗនេះទើបនាំយកខ្សែប្រយុទ្ធបារាំង Karim Benzema។
បាល់ទាត់ជើងឯកក្លិបពិភពលោកនឹងចាប់ផ្តើមពីថ្ងៃទី ១២ ដល់ថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២៣ ចុងឆ្នាំនេះ។
FIFA Club World Cup ជាការប្រកួតប្រជែងរវាងក្លិបជើងឯកប្រចាំទ្វីបនៅមួយៗ រួមមាន Al-Ittihad ចូលរួមក្នុងនាមជាម្ចាស់ផ្ទះ Auckland City ជាជើងឯកទ្វីបអូសេអានី Leon ជាជើងឯកអាមេរិកកណ្តាល Al Ahly ជាជើងឯកអាហ្វ្រិក Urawa Red Diamonds ជាជើងឯកអាស៊ី Manchester City ជាជើងឯកអឺរ៉ុប និងជើងឯកអាមេរិកខាងត្បូងរកមិនទាន់ឃើងនៅឡើយ៕ អត្ថបទ៖នាង សុភាវុធ
