បេសកជនពិសេសសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក ត្រូវបានគេប្រាប់ថា រុស្ស៊ីបានត្រៀមខ្លួនដើម្បីត្រឡប់មករកកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងដែលបានអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែននៅសមុទ្រខ្មៅ ប៉ុន្តែយើងពុំបានមើលឃើញ ភស្តុតាងណាមួយនៅឡើយ។ រុស្ស៊ីបានបោះបង់ចោលកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៧ ខែកក្កដា ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា ប្រសិនបើរុស្ស៊ី ចង់ឲ្យផលិតផលជីរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក និងបង្កើតអន្តរការកសិកម្ម ពួកគេនឹងត្រូវវិលត្រលប់មករកកិច្ចព្រមព្រៀងនេះវិញ។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា យើងបានមើលឃើញការបញ្ជាក់ថា ពួកគេអាចចាប់អារម្មណ៍ក្នុងការវិលត្រឡប់មករកកិច្ចពិភាក្សា។
ទីក្រុងមូស្គូ និយាយថា ប្រសិនបើការទាមទារបស់ខ្លួននឹងធ្វើឲ្យប្រសើរឡើងការនាំចេញគ្រាប់ធញ្ញជាតិ និងជីផ្ទាល់របស់ខ្លួនត្រូវបានបំពេញ ដែលខ្លួននឹងពិចារណាការចាប់ផ្តើមឡើងវិញកិច្ចព្រមព្រៀងសមុទ្រខ្មៅ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយបញ្ជាក់ជាថ្មីថា ទីក្រុងមូស្គូ ត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ដោយគ្មានការពន្យាពេលមករកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ប៉ុន្តែបន្ទាប់ពីលក្ខខណ្ឌនានាសម្រាប់ប្រទេសរុស្ស៊ីត្រូវបានបំពេញ។
ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី ពុំមែនជាគោលដៅចំពោះទណ្ឌកម្មរបស់ប្រទេសលោកខាងលិចនោះទេ ប៉ុន្តែទីក្រុងមូស្គូបាននិយាយថា ការរឹតត្បិតលើការបង់ប្រាក់ ភ័ស្តភារ និងការធានារ៉ាប់រង គឺជារបាំងនៃការដឹកជញ្ជូន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Vershinin កាលពីមួយសប្តាហ៍កន្លងទៅនេះ ជាអ្នកដែលបានដឹកនាំការចរចារបស់ទីក្រុងមូស្គូដើម្បីដើម្បីយល់ព្រមកិច្ចព្រមព្រៀងនៅសមុទ្រខ្មៅនៅក្រៅកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងរ៉ូម។