ជនជាតិដើមភាគតិចរាប់រយនាក់បានទៅដល់រដ្ឋធានី Buenos Aires ( ប៊ុយណូស៊ែរ) កាលពីថ្ងៃអង្គារ (១ សីហា) ដើម្បីតវ៉ាការជីកយករ៉ែលីចូមនៅក្នុងទឹកដីរបស់ពួកគេ។ ក្បួនរថយន្តរបស់ក្រុមសមាជិកនៃជនជាតិដើមអាហ្សង់ទីនផ្សេងៗគ្នា បានចាកចេញពីខេត្ត Jujuy ភាគខាងជើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្ពោះទៅកាន់រដ្ឋធានីនេះ។

ក្រុមបាតុករបានលើកទង់ជាជាតិដើមភាគតិច Wiphala បដា និងឧបករណ៍ភ្លេងជនជាតិ តំបន់ភ្នំអង់(Andean) ហើយបានដើរដង្ហែតាមដងផ្លូវការពារសិទ្ធិរបស់ពួកគេលើទឹកដី និងធនធានឲ្យស្ថិតនៅក្នុងសហគមន៍ពួកគេ។
ក្រុមអ្នកតវ៉ាបាននិយាយថា ការតវ៉ានេះបានសង្កត់ធ្ងន់ទៅលើការប្រឆាំងរបស់ប្រជាជនដើមចំពោះការកេងប្រវ័ញ្ចសារធាតុលីចូម ព្រោះវាអាចបណ្តាលឱ្យមានការខូចខាតដែលមិនអាចផ្លាស់ប្តូរបានដល់បរិស្ថាន។
ការហែក្បួននេះក៏បានវិះគន់ ការកែប្រែនៅក្នុងរដ្ឋធម្មនុញ្ញខេត្ត Jujuy (ហ៊ូហ៊ុយ) ភាគពាយ័ព្យ ដែលថ្កោលទោសសិទ្ធិក្នុងការតវ៉ាផងដែរ៕
