ខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane បានសម្រេចផ្លូវការពីការផ្ទេរពី Bayern Munich ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះមិនមែនជាជម្រើសដំបូងឡើយជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងរដូវកាលដំបូង បន្ទាប់ពីផ្លាស់ពី Liverpool ក្នុងតម្លៃផ្ទេរ ៣៥ លានផោនបន្ទាប់ពីអំពើហឹង្សាជាមួយមិត្តរួមក្រុម។
មិនមានការបញ្ជាក់ច្បាស់លាស់ពីតម្លៃនៃការផ្ទេរនេះឡើយ តែសារព័ត៌មានអឺរ៉ុបបានចុះផ្សាយថា Bayern Munich ទទួលបានតម្លៃផ្ទេរពី Al-Nassr ប្រហាក់ប្រហែលនឹងតម្លៃដែល Bayern Munich ទិញពី Liverpool ដែរ។
វត្តមានរបស់ Mane នៅ Al-Nassr មានន័យថាគេនឹងចូលរួមជាមួយអតីតខ្សែប្រយុទ្ធ Liverpool, Cristiano Ronaldo, Alex Telles និងកីឡាករក្រូអាស៊ី Marcelo Brozovic។

បន្ទាប់ពីអាជីពដ៏ជោគជ័យជាមួយ Liverpool រួមមានការឈ្នះបាន Premier League និង Champions League, Mane បានសំរេចចិត្តចាកចេញពី Anfield ដោយចង់មានការប្រកួតប្រជែងថ្មី។
តែអ្វីៗមិនដូចការរំទុក ពេលវេលារបស់គេនៅ Bayern Munich ប្រែជាល្អក់កករក្រោយអំពើហឹង្សាវាយមិត្តរួមក្រុមខ្លួនឯង Leroy Sane ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅពេល Bayern Munich ចាញ់ Manchester City កាលពីខែមេសា។
Sadio Mane បង្ហាញខ្លួនបាន ៣៨ ប្រកួតឱ្យ Bayern Munich រដូវកាលមុនរកបាន ១២ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ
