មន្ទីរបញ្ចកោណ បាននិយាយនៅថ្ងៃអង្គារ (ទី១ ខែសីហា) ថា កូរ៉េខាងជើង បានផ្តល់ការឆ្លើយតបយ៉ាងខ្លីទៅកាន់ទីបញ្ជាការអង្គការសហប្រជាជាតិអំពីទាហានអាមេរិកម្នាក់ ដែលបានរត់ឆ្លងកាត់ព្រំដែន ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងជាមួយកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែកក្កដា ហើយត្រូវបានចាប់ខ្លួនភ្លាមៗ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ទោ ប៉ាទ្រិក រីឌឺ (Patrick Ryder) បាននិយាយថា កូរ៉េខាងជើងគ្រាន់តែទទួលស្គាល់សំណើរបស់ទីបញ្ជាការអង្គការសហប្រជាជាតិសម្រាប់ព័ត៌មានអំពីកងទ័ពអាមេរិកពលបាលទោ Travis King ប៉ុណ្ណោះ ហើយឈប់ផ្តល់ព័ត៌មានលម្អិតអំពីគាត់។
លោករីឌឺ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ ដោយប្រើអក្សរកាត់នៃឈ្មោះផ្លូវការរបស់កូរ៉េខាងជើងថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(DPRK)ថា៖«ខ្ញុំអាចបញ្ជាក់បានថា កូរ៉េខាងជើង បានឆ្លើយតបទៅនឹងទីបញ្ជាការរបស់UN ប៉ុន្តែខ្ញុំមិនមានការរីកចម្រើនអ្វីគួរឲ្យកត់សម្គាល់នោះទេ។
នៅពេលធ្វើសន្និសីទសារព័ត៌មាន លោករីឌឺ បាននិយាយថា សាររបស់កូរ៉េខាងជើងឆ្លើយតបទៅទីបញ្ជាការរបស់UN គឺគ្រាន់តែជា«ការទទួលស្គាល់»នៃការសាកសួររបស់ទីបញ្ជាការរបស់UNប៉ុណ្ណោះ។
