អែលសាល់វ៉ាឌ័រ បញ្ជូនទាហាន និងនគរបាល ៨.០០០នាក់ ទៅរុករកពេញខេត្តជនបទ ក្នុងយុទ្ធនាការវាយឆ្មក់ប្រឆាំងក្រុមអន្ធពាល

2023/08/02 07:47:37 pm        98

ប្រទេសអែលសាល់វ៉ាឌ័រ បានបញ្ជូនទាហាន និងនគរបាលប្រហែល ៨.០០០នាក់ទៅរុករកពេញខេត្តជនបទ Cabanas ដើម្បីតាមចាប់ក្រុមអន្ធពាលតាមដងផ្លូវ កាលពីថ្ងៃអង្គារ (ទី១ ខែសីហា) ដែលជាយុទ្ធនាការវាយឆ្មក់ដ៏ធំបំផុតមួយ គិតចាប់តាំងពីប្រធានាធិបតី លោក Nayib Bukele បានប្រកាសពីការបង្រ្កាបក្រុមអន្ធពាល កាលពីខែមីនា ឆ្នាំ២០២២។

នគរបាលប្រហែល ១.០០០នាក់ និងទាហាន ៧.០០០នាក់ បានសម្រុកទៅពេញទាំងខេត្ត Cabanas ដើម្បីបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ នៅគ្រប់ផ្លូវដែលចេញ ឬចូល។ ការវាយឆ្មក់នេះ បានធ្វើឡើងបន្ទាប់ពីមានការបាញ់ប្រហារ កាលពីចុងសប្តាហ៍ទៅលើរថយន្តល្បាតរបស់នគរបាល ដែលបានធ្វើឲ្យមន្ត្រី ២រូប រងរបួស។

លោក Bukele អះអាងថា សមាជិករបស់ក្រុម MS-13 និង Barrio 18 ដែលជាក្រុមអន្ធពាលដ៏លេចធ្លោរបស់ប្រទេសនេះ បានភៀសខ្លួនទៅកាន់ខេត្ត ដើម្បីគេចពីការបង្ក្រាប ដោយលោកសំដៅទៅលើសមាជិកក្រុមក្មេងអន្ធពាលនោះថា ជា «ភេរវករ»។

គួរបញ្ជាក់ដែរថា ប្រតិបត្តិការ កាលពីថ្ងៃអង្គារនេះ គឺជាការវាយឆ្មក់ទ្រង់ទ្រាយធំលើកទី៥ គិតចាប់តាំងពីការបង្ក្រាបបានចាប់ផ្តើមកើតមាន។ កាលពីខែឧសភា រដ្ឋាភិបាលបានបញ្ជូនទាហាន និងនគរបាលចំនួន ៥.០០០នាក់ទៅកាន់ទីប្រជុំជនភាគខាងជើងនៃទីក្រុង Nueva Concepcion បន្ទាប់ពីមន្ត្រីនគរបាលម្នាក់ត្រូវបានសម្លាប់នៅទីនោះ។

អំឡុងការវាយឆ្មក់កាលពីពេលមុន ក្នុងឆ្នាំ២០២២ នគរបាលបានរុះរើជំរំជាច្រើន ដែលពួកគេពណ៌នាថាជាកន្លែងលាក់ខ្លួនរបស់ក្រុមអន្ធពាល នៅខេត្ត Cabanas នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm