លោកប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាឲ្យរកគ្រប់មធ្យោបាយជួយដល់ប្រជាពលរដ្ឋរងគ្រោះក្នុងទឹកជំនន់

2023/08/02 07:53:02 pm        85

លោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃអង្គារបានបញ្ជាឲ្យប្រឹងប្រែងស្វែងរក និងជួយសង្រ្គោះមនុស្សដែលបាត់ខ្លួនឬ ជាប់ក្នុងទឹកជំនន់ និង គ្រោះមហន្តរាយភូគព្ភសាស្ត្រ នៅក្នុងការណែនាំស្ដីពីការងារទប់ស្កាត់គ្រោះទឹកជំនន់និងការផ្ដល់ជំនួយសង្រ្គោះអំឡុងគ្រោះមហន្តរាយនេះ ។

លោក Xi ក៏បានទាមទារឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយចំនួនជនរងគ្រោះផងដែរ ។

ដោយសារតែ ត្រូវបានប៉ះពាល់ដោយព្យុះទីហ្វុង ដុកស៊ូរី(Doksuri)ភ្លៀងធ្លាក់ខ្លាំងត្រូវបានកត់ត្រា នៅក្នុងប្រទេសចិន ភាគខាងជើង និងតំបន់ជាច្រើននៅតាមដងលឿង និងទន្លេវ៉ីហ៊ើ(Huaihe) បង្កឲ្យមានទឹកជំនន់ និងគ្រោះមហន្តរាយភូគព្ភសាស្ត្រ និងបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងមនុស្សស្លាប់និងរបួសជាច្រើន នៅក្នុងទីក្រុងប៉េកាំង និងខេត្ត ហ៊ើប៉ី(Hebei)។

លោក Xi បាននិយាយថា រឿងសំខាន់បំផុតគឺការធានាឲ្យបាននូវការព្យាបាលផ្នែកវេជ្ជសាស្ត្រ សម្រាប់អ្នករបួសទាំងឡាយ និងផ្ដល់ការលួងលោមដល់ក្រុមគ្រួសារសព។

លោក Xi បានជំរុញឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចការរៀបចំឲ្យបានសមរម្យសម្រាប់មនុស្សដែលត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ និងគ្រោះមហន្តរាយភគព្ភសាស្ត្រ ដោយជំរុញ ឲ្យជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតរួមទាំងវិស័យដឹកជញ្ជូន ទូរគមនាគមន៍ និងអគ្គិសនី ព្រមទាំងស្ដារសណ្ដាប់ធ្នាប់វិលមករកសភាពធម្មតាវិញក្នុងការងារ និងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន អំឡុងពេលវេលាដ៏សំខាន់នៅ ដើមខែសីហានេះ ។

លោកនាយករដ្ឋមន្ត្រី លី ឈៀង(Li Qiang) បានណែនាំដល់ក្រុមអាជ្ញាធរឲ្យជួយចង្អុលបង្ហាញនិងផ្ដល់ការគាំទ្រក្នុងការស្វែងរកនិងជួយសង្រ្គោះអ្នកកំពុងបាត់ខ្លួន និងបានជាប់ខ្លួនក្នុងតំបន់នានាដែលត្រូវបានរងគ្រោះមហន្តរាយធ្ងន់ធ្ងរ និងកាត់បន្ថយចំនួនមនុស្សស្លាប់និងរបួស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm