សមាជិកសភាបក្សភឿថៃ សម្ដែងការព្រួយបារម្ភចំពោះញត្តិរបស់លោក ភីថា

2023/08/02 08:00:28 pm        144

កាលពីថ្ងៃអង្គារ (១សីហា) ឥស្សរជនជាន់ខ្ពស់របស់គណបក្សភឿថៃមួយរូបបាននិយាយថា លោកមានការព្រួយបារម្ភថាតុលាការធម្មនុញ្ញ នឹងទទួលយកសម្រាប់ការពិភាក្សាលើញត្តិដែលស្វែងរកសេចក្តីសម្រេចស្តីពីការបដិសេធការតែងតាំងមេដឹកនាំគណបក្សបោះជំហានទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់។

តុលាការបានកំណត់ពេលសវនាការនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិចារណាថាតើត្រូវពិនិត្យមើលឡើងវិញនូវញត្តិរបស់ក្រុមមន្រ្តីទទួលបណ្ដឹងពលរដ្ឋ ដែលបានស្នើឱ្យខ្លួនបញ្ជាឱ្យសភា ពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រី ឬយ៉ាងណា។

ក្រុមអ្នកជំនាញផ្នែកច្បាប់និយាយថា តុលាការអាចនឹងបដិសេធញត្តិនេះ ឬទទួលយកទៅពិចារណា ឬទទួលយកញត្តិនេះតែម្ដង ហើយដាក់ដំណើរការពន្យារពេលជ្រើសរើសនាយករដ្ឋមន្ត្រីរបស់សភា ឲ្យនៅរង់ចាំការសម្រេចរបស់តុលាការ។

សមាជិកសភាបក្សភឿថៃ លោក Sutin Klungsang( ស៊ូទីន ក្លុងសាង) បាននិយាយថា សេចក្តីសម្រេចរបស់តុលាការនឹងសម្រេចថា តើការប្រជុំរួមគ្នារបស់សភានៅថ្ងៃសុក្រខាងមុខនេះ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី នឹងបន្តទៅមុខ ឬយ៉ាងណា ហើយថាតើគណបក្សភឿថៃអាចតែងតាំងបេក្ខជនរបស់ខ្លួនបានឬអត់។

គណបក្សភឿថៃ ដែលកំពុងនាំមុខក្នុងការបង្កើតសម្ព័ន្ធនេះ គ្រោងនឹងតែងតាំងលោក សេដ្ឋា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រី។

ទោះបីជាយ៉ាងណាក៏ដោយ លោក Sutin បាននិយាយថា ដៃគូសម្ព័ន្ធអនាគតទាំង៨ នឹងត្រូវជួបពិភាក្សា ព្រមទាំងសម្រេចជំហានបន្ទាប់របស់ពួកគេ ប្រសិនបើតុលាការសម្រេចឱ្យលោក ភីថា អាចត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីឡើងវិញ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        56
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm