អមដោយការគ្រវីទង់ជាតិរបស់ប្រទេសខ្លួន និងការស្រែកច្រៀង អ្នកធ្វើធម្មយាត្រារាប់សែននាក់ មកពីជុំវិញពិភពលោក បាននាំគ្នាសម្រុកទៅកាន់ឧទ្យានដ៏ធំមួយក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់កាល ពីថ្ងៃអង្គារ (ទី១ ខែសីហា) ដើម្បីប្រារព្ធការចាប់ផ្តើមនៃការប្រមូលផ្តុំយុវជនកាតូលិកដ៏ធំបំផុតរបស់ពិភពលោក។

បទចំរៀងសរសើរព្រះជាម្ចាស់ ត្រូវបានបន្លឺឡើង ការអធិដ្ឋាន ត្រូវបានធ្វើឡើង ហើយសម្ដេច Manuel Clemente របស់ក្រុង Lisbon បានស្វាគមន៍អ្នកធ្វើធម្មយាត្រា និងអរគុណដល់ពួកគេ សម្រាប់ការមកកាន់រដ្ឋធានីរបស់ប្រទេសព័រទុយហ្គាល់នេះ។ សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលជាបុគ្គលដ៏សំខាន់នៃព្រឹត្តិការណ៍នេះ នឹងយាងមកដល់ទីក្រុង Lisbon នៅព្រឹកថ្ងៃពុធ (ទី២ ខែសីហា) នេះ។
អ្នកធ្វើធម្មយាត្រានានា បាន និងកំពុងមកដល់ ដើម្បីចូលរួមទិវាយុវជនពិភពលោក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយនឹងស្នាក់នៅក្នុងសាលារៀន កន្លែងហាត់ប្រាណ ស្ថានីយពន្លត់អគ្គិភ័យ និងជាមួយក្រុមគ្រួសារ ដោយមនុស្សជាច្រើនគ្រោងនឹងដេកនៅទីវាល មុនពេលបិទបញ្ចប់ពិធីជួបជុំដ៏ធំនេះ នៅមាត់ទន្លេ Parque Tejo នាថ្ងៃទី៦ ខែសីហា។
ជាមួយគ្នានេះ ការប្រារព្ធពិធីនេះ នឹងធ្វើឡើងដើម្បីប្រឆាំងនឹងការបិទបាំងរឿងអាស្រូវរំលោភបំពានផ្លូវភេទ នៅក្នុងព្រះវិហារព័រទុយហ្គាល់ ដែលមនុស្សយ៉ាងហោចណាស់ ៤.៨១៥នាក់ ត្រូវបានរកឃើញថា ត្រូវបានរំលោភបំពាន ដោយភាគច្រើនត្រូវបានប្រព្រឹត្តដោយបព្វជិត ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ៕
