កូរ៉េខាងត្បូង បង្កើនការព្រមានពីកម្ដៅដល់កម្រិតខ្ពស់បំផុត ក្នុងពេលអាកាសធាតុក្តៅខ្លាំងស្ទើរទ្រាំមិនបាន

2023/08/02 08:52:56 pm        119

កូរ៉េខាងត្បូង៖ ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានឲ្យដឹង នៅថ្ងៃពុធ (ទី២ ខែសីហា) នេះ ថា ប្រទេសកូរ៉េខាងត្បូងបានបង្កើនការព្រមានអំពីអាកាសធាតុក្តៅដល់កម្រិតខ្ពស់បំផុត ដែលជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ខណៈផ្នែកខ្លះនៃប្រទេស មានសីតុណ្ហភាពឡើងលើស ៣៨អង្សារសេ។

ដោយដកស្រង់សម្តីអាជ្ញាធរពន្លត់អគ្គិភ័យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កម្ដៅដ៏ហួតហែងនេះ ត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ នៅទូទាំងប្រទេស ពោលគឺកើន ៣ដងនៃចំនួន៧នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បាននិយាយថា សីតុណ្ហភាពផ្លូវការ ដែលត្រូវបានវាស់ ក្នុងទីក្រុងយ៉ូជូ (Yeoju) នៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល បានឡើងដល់ ៣៨,៤អង្សារសេ កាលពីថ្ងៃអង្គារ (ទី១ ខែសីហា)។ កូរ៉េខាងត្បូង បានបង្កើនកម្រិតការព្រមានអំពីកម្ដៅនៅ ក្នុងប្រព័ន្ធ ៤ថ្នាក់របស់ខ្លួនដល់កម្រិតខ្ពស់បំផុត គិតត្រឹមម៉ោង ៦ល្ងាច កាលពីថ្ងៃអង្គារ ដែលជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ មក។

ការព្រមានក្នុងកម្រិតដ៏ «ធ្ងន់ធ្ងរ» បំផុតនេះ ត្រូវបានចេញ នៅពេលដែលសីតុណ្ហភាពជាក់ស្តែង ត្រូវបានរំពឹងទុកឡើងដល់ ៣៥អង្សារសេ ឬខ្ពស់ជាងនេះ ដោយយ៉ាងហោចណាស់ ៤០ភាគរយនៃតំបន់ទាំង ១៨០ របស់ប្រទេស ត្រូវបានវាយប្រហារដោយរលកកម្ដៅ សម្រាប់រយៈពេល ៣ថ្ងៃ ឬក៏ច្រើនជាងនេះ។ ការព្រមាននោះ ក៏អាចត្រូវបានចេញផងដែរ នៅពេលដែលសីតុណ្ហភាពជាក់ស្តែងទំនងជាឡើងដល់ ៣៨អង្សារសេ ឬខ្ពស់ជាងនេះ សម្រាប់រយៈពេល ៣ថ្ងៃ ឬច្រើនជាងនេះ ក្នុងតំបន់ ១០ភាគរយនៃប្រទេស៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm