
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសពីការរកឃើញមនុស្សរហូតដល់ទៅ ៤៥នាក់ទៀតឆ្លងមេរោគកូវីដ-១៩នៅថ្ងៃនេះ ដែលភាគច្រើនជាកម្មករកម្មការិនីរោងចក្រ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា បានរកឃើញកម្មករកម្មការិនី ៣៩នាក់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ខណៈមនុស្ស ៦នាក់ទៀត មិនត្រូវបានបញ្ជាក់ពីមុខរបរនោះឡើយ។
បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ ករណីឆ្លងមេរោគកូវីដ-១៩លើក្រុមកម្មករកម្មការិនីររោងចក្រនេះ ត្រូវបានរកឃើញនៅរោងចក្រ សាន់វ៉េ ចំនួន ១៧នាក់ រោងចក្រកាណាធៀ ចំនួន ២១នាក់ និងកម្មការិនីម្នាក់ទៀតនៅរោងចក្រ HORIZIN។
រដ្ឋបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ករណីឆ្លងថ្មីទាំង ៤៥នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៣៨នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ ដែលនាំឱ្យតួលេខអ្នកជាសះស្បើយឡើងដល់ ៨៣នាក់ហើយនៅត្រឹមថ្ងៃនេះ៕