មនុស្សយ៉ាងហោច៦នាក់ស្លាប់ និងជាង១០០នាក់ត្រូវបានចាប់ខ្លួនខណៈរដ្ឋHaryana របស់ឥណ្ឌានៅតែរង្គោះរង្គើ

2023/08/02 10:05:50 pm        156

ឥណ្ឌា៖ មន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់ រួមទាំងនគរបាល២នាក់ បានស្លាប់ និងជាង១១០នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមពលរដ្ឋកាន់សាសនាហិណ្ឌូ និងពលរដ្ឋមូស្លីម ដែលបានផ្ទុះឡើងកាលពីថ្ងៃចន្ទមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីញូវឌេលី ប្រទេសឥណ្ឌា។

មន្ត្រីនិយាយថា អំពើហិង្សាបានផ្ទុះឡើងបន្ទាប់ពីការដង្ហែររបស់សាសនាហិណ្ឌូ ឆ្លងកាត់តំបន់ Nuh ដែលមានពលរដ្ឋមូស្លីមច្រើនលើសលប់ ក្នុងរដ្ឋ Haryan។ នៅពេលល្ងាច អំពើហិង្សាបានរាលដាលចូលក្នុងតំបន់ Gurugram ដែលនៅជិតខាង ជាកន្លែងដែលវិហារអ៊ីស្លាមមួយកន្លែងត្រូវបានដុតបំផ្លាញ បណ្តាលឲ្យបុព្វជិតម្នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួស។

អភិបាលរដ្ឋ Haryana លោក Manohar Lal Khattar បាននិយាយថា មនុស្ស៦នាក់បានស្លាប់ រួមទាំងឆ្មាំល្បាតតំបន់២នាក់និងជនស៊ីវិល៤នាក់ ហើយរហូតមកដល់ពេលនេះយើងបានចាប់ខ្លួនមនុស្ស១១៦នាក់។ កាលពីពេលមុន តំបន់ Gurugram ត្រូវបានគេស្គាល់ថា Gurgaon មានព្រំដែនជាមួយទីក្រុងញូវឌេលី ហើយបានលេចចេញជាមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់ប្រទេស និងផ្តល់ទីទាំងដល់ក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន។ ទោះជាយ៉ាងណា តំបន់ Gurugram បានបន្តនៅតែមានភាពតានតឹងពេញមួយថ្ងៃ ខណៈហ្វូងមនុស្សឥតសណ្តាប់ធ្នាប់ដើរនៅតាមដងផ្លូវ ដុតបំផ្លាញហាងដែលបោះបង់ចោល និងបំផ្លាញអាហារដ្ឋានតូចៗ ដែលភាគច្រើនជាកម្មសិទ្ធរបស់ពលរដ្ឋមូស្លីម។

នៅពេលល្ងាច សេវាអ៊ីនធឺណិតចល័ត ត្រូវបានផ្អាកភាគច្រើននៅក្នុងតំបន់នេះ។ មន្ត្រីមកពីរដ្ឋបាលតំបន់ ក្នុងតំបន់ Nuh បាននិយាយថាពួកគេកំពុងស៊ើបអង្កេតមូលហេតុនៃការប្រឈមមុខដាក់គ្នាដែលបានបង្កហិង្សា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm