ទារិកាម្នាក់ បានស្លាប់ បន្ទាប់ពីជីដូនទុក ក្នុងរថយន្តក្ដៅខ្លាំងអស់រយៈពេល ៨ម៉ោង នៅក្រុងញូវយ៉ក

2023/08/02 10:09:11 pm        174

អាមេរិក៖ នគរបាលបាននិយាយថា ទារិកាអាយុ ១៤ខែម្នាក់ បានស្លាប់ បន្ទាប់ពីជីដូនរបស់ក្មេងស្រីនោះ ទុកចៅរបស់ខ្លួនចោល ដោយមិនបានមើលថែ នៅក្នុងរថយន្តដ៏ក្តៅមួយអស់រយៈពេល ៨ម៉ោង ដែលហេតុការណ៍នេះ កើតឡើងនៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក។

នគរបាលតំបន់ Suffolk បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោកយាយវ័យ ៥៤ឆ្នាំមួយរូប បានភ្លេចយកកូនតូចនោះចេញ ដើម្បីដាក់ទៅក្នុងមណ្ឌលថែទាំកុមារ នៅទីក្រុង Smithtown លើកោះ Long Island កាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) ហើយបានទៅធ្វើការ ដោយទុកចៅរបស់គាត់ចោលនៅលើកៅអីខាងក្នុងរថយន្តម៉ាក Jeep Cherokee។

៨ម៉ោងក្រោយមក ជីដូនរូបនោះ បានចេញទៅទទួលចៅស្រីរបស់គាត់ នៅមណ្ឌលថែទាំពេលថ្ងៃ ទើបដឹងដឹងថា គាត់បានទុកទារិកានោះចោលនៅក្នុងឡាន។ ក្មេងស្រីនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក្រោយមកត្រូវបានប្រកាសថា បានស្លាប់។ ការស្លាប់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត តែមិនទាន់មានការចោទប្រកាន់ពីបទឧក្រិដ្ឋនោះទេ។

សូមបញ្ជាក់ថា យោងតាមនាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា កុមារប្រហែល ៤០ នាក់ បានស្លាប់ដោយសារសុរិយរោគ ឬសន្លប់ដោយសារក្ដៅខ្លាំង នៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ បន្ទាប់ពីត្រូវទុកចោល ឬជាប់នៅក្នុងរថយន្ត។ ករណីភាគច្រើនកើតឡើង ដោយសារឪពុកម្តាយ ឬអ្នកថែទាំភ្លេចថា ក្មេងៗទាំងនោះ នៅក្នុងឡាន៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        360
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm