គណបក្សឈ្នះការបោះឆ្នោតនៅថៃ នៅក្រៅក្រុមសម្ព័ន្ធភាព ដែលមានបំណងបង្កើតរដ្ឋាភិបាល

2023/08/02 11:46:59 pm        214

គណបក្ស នៅក្នុងសម្ព័ន្ធភាពរបស់ប្រទេសថៃ បាននិយាយ នៅថ្ងៃពុធ (ទី២ ខែសីហា) នេះ ថា គណបក្សបោះជំហានទៅមុខ (Move Forward) ដែលឈ្នះការបោះឆ្នោត ត្រូវបានដកចេញពីសម្ព័ន្ធភាពពីក្រុមគណបក្សចម្រុះដែលសង្ឃឹមថា នឹងបង្កើតរដ្ឋាភិបាលបន្ទាប់ ក្រោយការបោះឆ្នោតសកលខែឧសភា។

ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំជាងគេទី២ របស់តំបន់អាស៊ីអាគ្នេយ៍ បានស្ថិតក្នុងភាពមិនច្បាស់លាស់ផ្នែកនយោបាយ គិតចាប់តាំងពីសំឡេងឆ្នោតសរុប បានបង្ហាញថា គណបក្សបោះជំហានទៅមុខ (Move Forward) បានលេចឡើង ក្នុងនាមជាគណបក្សលេចធ្លោជាងគេ ដែលតាមមកពីក្រោយយ៉ាងកៀកកិតដោយគណបក្សភឿថៃ (Pheu Thai)។

គណបក្សភឿថៃ (Pheu Thai) ជាមរតកចុងក្រោយបង្អស់ដែលបង្កើតឡើងដោយអតីតមហាសេដ្ឋីទូរគមនាគមន៍ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាននិយាយថា ខ្លួននឹងតែងតាំងអ្នកជំនួញម្នាក់ឈ្មោះ សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នៅក្នុងការបោះឆ្នោតសភា សម្រាប់តំណែងនាយករដ្ឋមន្ត្រី ដែលនឹងកំណត់នៅថ្ងៃសុក្រនេះ ហើយគណបក្សមានគោលបំណងបង្កើតរដ្ឋាភិបាល ដោយមិនមានគណបក្សបោះជំហានទៅមុខ។

គណបក្សភឿថៃ (Pheu Thai) បានឲ្យដឹងថា៖ «ដោយពិគ្រោះយោបល់ជាមួយគណបក្សបោះជំហានទៅមុខ (Move Forward) គណបក្សភឿថៃ (Pheu Thai) នឹងដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ ហើយនឹងបន្តដំណើរទៅមុខជាមួយនឹងការបង្កើតរដ្ឋាភិបាល និងតែងតាំងលោក Srettha Thavisin សម្រាប់តំណែងនាយករដ្ឋមន្ត្រី»។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យរបស់គណបក្សបោះជំហានទៅមុខ (Move Forward) បាននិយាយថា គណបក្សនឹងធ្វើការអត្ថាធិប្បាយបន្ទាប់ពីក្រុមអ្នកច្បាប់របស់គណបក្ស បានជួបប្រជុំគ្នានៅថ្ងៃពុធនេះ។

គណបក្សបោះជំហានទៅមុខ (Move Forward) បានដឹកនាំគណបក្សឯទៀត ក្នុងសម្ព័ន្ធភាព ក្នុងកិច្ចប្រឹងប្រែង ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ក្រោយការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ដែលបង្ហាញឲ្យឃើញថា អ្នកបោះឆ្នោតជាច្រើន បានទម្លាក់សំឡេងឆ្នោតរបស់ខ្លួនបដិសេធការគ្រប់គ្រងជាងមួយទសវត្សរ៍ ដោយក្រុមយោធា និងរដ្ឋាភិបាលដែលគាំទ្រដោយយោធា។

ប៉ុន្តែការប៉ុនប៉ង ២ដងរបស់គណបក្សឈ្នះឆ្នោត ដើម្បីឲ្យមេដឹកនាំរបស់ខ្លួន គឺលោក Pita Limjaroenrat ជាប់ជានាយករដ្ឋមន្ត្រី ដោយការទទួលបានសំឡេងគាំទ្រពីសភានោះ ត្រូវបានរារាំងដោយគូប្រជែងអភិរក្សនិយម និងព្រឹទ្ធសភាដែលតែងតាំងដោយក្រុមយោធា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm