​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន អញ្ជើញប្រគេនទៀនព្រះវស្សានៅវត្តចំពុះក្អែក

2023/08/03 12:38:47 am        284

ភ្នំពេញ ៖ គោរពប្រតិបត្តិតាមបញ្ញាតិរបស់ព្រះសម្មាសម្ពុទ្ធ ព្រះមរមគ្រូនៃយើង និងចូលរួមលើកស្ទួយនិង ថែរក្សាប្រពៃណី តាមពុទ្ធបញ្ញាតិ នៅរសៀលថ្ងៃពុធ១រោចខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយក្រុមគ្រួសារ និងលោកជំទាវជាថ្នាក់ដឹក នាំកាកបាទក្រហមកម្ពុជា និងលោកជំទាវភរិយាថ្នាក់ដឹកនាំឥស្សរៈជនជាច្រើនរូបទៀត អញ្ជើញនាំយកទៀនវស្សា ប្រេងវស្សា គ្រឿងឧបភោគបរិភោគភេសជ្ជៈនិងបច្ច័យ ទៅវេរប្រគេន សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះ សង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះប្រធានថេរសភា ព្រះពុទ្ធសាសនា និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តមុនីសុវណ្ណហៅ(ចំពុះក្អែក)ស្ថិតក្នុង សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបូជាទៀនធូប និងថ្វាយគន្ធពិដោ ចំពោះព្រះពុទ្ធបដិមា ស្នងអង្គ ព្រះសម្មាសម្ពុទ្ធ នៅលើមហាកុដិ ជាកិច្ចរំលឹក នឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណី ព្រះពុទ្ធសាសនា ដ៍រុងរឿងនៃយើង និងបានធ្វើបទនមសិកា ថ្វាយបង្គំព្រះពុទ្ធរូប,ថ្វាយបង្គំ ព្រះសង្ឃជាសាវ័គ និងសមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងដែលព្រះ អង្គត្រាស់ដឹងនូវ អនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាល បន្សល់ទុកអោយពុទ្ធបរិស័ទគ្រប់ ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។ 

ការគោរពប្រតិបត្តិក្នុងការប្រារព្ធនូវពិធីបុណ្យទានផ្សេងៗតាមទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដូចជាការវេរទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ ក្នុងរដូវកាលចូលកាន់ព្រះវស្សាពី សំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារក្នុងពេលនេះ គឺជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការថែរក្សា និងលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលសាសនារបស់រដ្ឋឲ្យមានការរីកចំរើននិងគង់វង្សគ្រប់៥ពាន់ព្រះវស្សាតាម កាលកំណត់នៃព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។

ក្នុងពិធីព្រះពុទ្ធសាសនាប្រចាំឆ្នាំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារព្រមទាំងលោកជំទាវ ជាពុទ្ធបរិស័ទទាំងអស់បានវរ ទៀនវស្សា គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ប្រេងវស្សា និងគ្រឿងបរិក្ខា ប្រគេនសម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តមុនីសុវណ្ណ ប្រកបដោយ សទ្ធាជ្រះថ្លាបបំផុត។ 

ជាមួយនេះ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនថវិកា ដែលបានមកពីសទ្ធាជ្រះថ្លារបស់ សម្តេច អគ្គមហាសេនាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ រួមជាមួយថវិការបស់ឯកឧត្តមលោកជំទាវជាពុទ្ធបរិស័ទ ចូលរួមចាប់មគ្គផល ក្នុងឱកាសថ្ងៃបុណ្យចូលព្រះវស្សនេះចំនួន១ម៉ឺនដុល្លារ និង២០លានរៀល ប្រគេនសម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំលឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា តម្កល់ទុកប្រើប្រាស់ក្នុង វិស័យព្រះពុទ្ធសាសនា និងបានបវរណាប្រគេន សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំលឹមហេង សាដក១ និងបច្ច័យ៣លានរៀល ព្រះសង្ឃគង់អមចំនួន៦អង្គ ក្នុងអង្គនីមួយៗសាដក១ និងបច្ច័យ២លានរៀល និងព្រះសង្ឃចំនួន២៣០អង្គ ផ្សេងទៀត ដែលគង់ចាំព្រះវស្សាក្នុងទីអារាមនេះដែរក្នុង១អង្គៗ បច្ច័យ៥ ម៉ឺនរៀល។

បន្ទាប់ពី សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង និងព្រះថេរានុថេររះគ្រប់ព្រះអង្គសូត្រពហុទេវាទទួល យកនូវទៀនវស្សា គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងបច្ច័យ ដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន,ក្រុមគ្រួសារ និងឯកឧត្តមលោកជំទាវ ជាពុទ្ធសាសនិកវេរប្រគេនក្នុងថ្ងៃនេះរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកជំទាវ អមដំណើរទាំងអស់ បានអញ្ជើញអុចទៀនវស្សានៅក្នុងមហាកុដិ ជាកិច្ចចាប់ផ្តើមរដូវកាលចូលវស្សារយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោចខែទុតិយាសាឍនេះតទៅ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm