ភ្លៀងធ្លាក់ខ្លាំងឥតស្រាកស្រាន្ត បានធ្វើឲ្យទន្លេហៀរប្រៀបច្រាំង នៅក្នុងប្រទេសកូរ៉េខាត្បូង ហើយវីដេអូដោយយានដ្រូន ដែលបានថតដោយអជ្ញាធរតំបន់ បានបង្ហាញឲ្យឃើញច្រាំងទន្លេមួយបានបាក់កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដាកន្លងទៅនេះ។
ពលរដ្ឋទីក្រុង Nonsan ត្រូវបានបង្ខំឲ្យស្វែងរកទីទួលខ្ពស់ បន្ទាប់ពីច្រាំងទន្លេ Nonsan បានចាប់ផ្តើមបាក់ធ្លាយ។ មនុស្សជាង៧.៨០០នាក់ ត្រូវបានបង្ខំឲ្យជម្លៀសខ្លួនចេញក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដោយសារតែការព្រួយបារម្ភពីទឹកជំនន់នៅក្នុងប្រទេស។ កាលពីរសៀលថ្ងៃអាទិត្យនោះ ចំនួនអ្នកស្លាប់បានឈានដល់៣៥នាក់។
គ្រោះមហន្តរាយចុងក្រោយ បានកើតឡើងទោះបីជាមានការសន្យារបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីបង្កើនការត្រៀមទប់ទល់ជាមុននឹងភ្លៀងធ្លាក់ដ៏ខ្លាំងក្លា បន្ទាប់ពីទីក្រុងសេអ៊ូលរងការវាយប្រហារកាលពីឆ្នាំមុនដោយទឹកជំនន់ បណ្តាលមកពីភ្លៀងធ្លាក់ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល១១៥ឆ្នាំមកនេះ ដែលបានជនលិចផ្ទះល្វែងជាន់ក្រោម នៅតំបន់ទំនាប។