ភ្នំពេញ៖ របាយការណ៍របស់ក្រសួងការពារជាតិ បង្ហាញថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដល់ទៅជាង ៧៥ម៉ឺននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំងដែលផ្ដល់ឱ្យតាមរយៈអនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងរបស់ក្រសួងមួយនេះ។
ក្នុងរបាយការណ៍នេះ ក្រសួងការពារជាតិបង្ហាញថា ប្រជាពលរដ្ឋចំនួនជាង ១ម៉ឺន ១ពាន់នាក់ទៀត នៅរាជធានីភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងនៅថ្ងៃនេះ ដែលនាំឱ្យតួលេខពលរដ្ឋរស់នៅរាជធានីភ្នំពេញទទួលបានវ៉ាក់សាំងសរុបកើនដល់ជាង ៧៥ម៉ឺននាក់ហើយ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល ២០ថ្ងៃកន្លងមកនេះ។
បើតាមរបាយការណ៍ដដែលនេះ ពលរដ្ឋជិត ២០ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងទាំង ២ដូសរួចរាល់ហើយ៕