អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានចេញតវ៉ាតាមដងផ្លូវសំខាន់មួយក្នុងទីក្រុងតេល អាវីវ (Tel Aviv)ដោយកាន់ទង់ជាតិអ៊ីស្រាអែល និងអំពាវនាវឲ្យបញ្ចប់ការកែប្រែប្រព័ន្ធតុលាការកាលពីថ្ងៃពុធទី២សីហា។
ដោយត្រូវបានជំរុញដោយក្រុមចម្រុះអ្នកជាតិនិយមសាសនារបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu) ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងរឹតត្បិតអំណាចមួយចំនួនរបស់តុលាការកំពូល បានបណ្ដាលឲ្យមានការបែកបាក់យ៉ាងខ្លាំងនៅក្នុងសង្គមអ៊ីស្រាអែល ខណៈដុតបញ្ឆេះឲ្យមានការតវ៉ាទ្រង់ទ្រាយធំនៅតាមដងផ្លូវរយៈពេលជាច្រើនខែមកនេះ។
ក្រុមបាតុករបានអំពាវនាវឲ្យប្រជាពលរដ្ឋរួបរួមគ្នា កាលពីថ្ងៃពុធ និងបង្ហាញការគាំទ្រចំពោះតុលាការកំពូលដែលគ្រោងនឹងបើកសវនាការបណ្ដឹងឧទ្ទរណ៍នៅថ្ងៃព្រហស្បតិ៍ទី៣សីហានេះ ប្រឆាំងនឹងច្បាប់កាលពីខែមីនា ដែលកម្រិតលក្ខខណ្ឌសម្រាប់លោកនាយករដ្ឋមន្ត្រី បេន ចាមីន។

ការច្រានចោលរបស់លោកណេតានយ៉ាហ៊ូ ក្រោមហេតុផល "អសមត្ថភាព" ដែលជាញត្តិដំបូងក្នុងចំណោមញត្តិជាច្រើន ទំនងជាធ្វើឲ្យវិបត្តិរដ្ឋធម្មនុញ្ញកាន់តែធ្ងន់ធ្ងរឡើង ដែលបានអង្រួនអ៊ីស្រាអែលអស់ជាច្រើនខែ។
លោក ណេតានយ៉ាហ៊ូ ដែលកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះក្ដីលើបទចោទប្រកាន់អំពើពុករលួយដែលលោកបដិសេធ បានចាត់ទុកការផ្លាស់ប្តូរប្រព័ន្ធតុលាការជាការកែលម្អតុល្យភាពក្នុងចំណោមអង្គអំណាចរបស់រដ្ឋាភិបាល។ ក្រមអ្នករិះគន់និយាយថា កំណែទម្រង់ទាំងនោះបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ និងបើកដៃឲ្យប្រពឹត្តអំពើពុករលួយ៕
