ជប៉ុន៖ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូងលោក Lee Jae-myung បានផ្ញើលិខិតមួយទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដោយជំរុញឱ្យលោកផ្អាកគម្រោងការបង្ហូរទឹកសំណល់ដែលមានជាតិនុយក្លេអ៊ែរ។
ជាមួយគ្នានេះ អ្នកបរិស្ថានម្នាក់នៅក្នុងខេត្ត ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុនបានសម្តែងការប្រឆាំងរបស់ខ្លួនចំពោះផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈិ ដែលលែងដំណើរការ ចូលទៅក្នុងសមុទ្រ។
លើសពីនេះទៅទៀត ក្រុមអ្នកនេសាទជប៉ុនក៏បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបញ្ចេញទឹកសំណល់ ដែលមានសារធាតុនុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈិ ដែលបានខូចខាតនោះ ចូលទៅក្នុងសមុទ្រផងដែរ។
ទោះបីជាមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ក៏រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យមានការបង្ហូរទឹកសំណល់វិទ្យុសកម្មនៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលរងគ្រោះដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិដែលបានកើតឡើងនៅខែមីនាឆ្នាំ២០១១ផងដែរ៕

