ខេត្ត​ឧត្ដរមានជ័យ​រក​ឃើញ​មនុស្ស​ ១២​នាក់​ ឆ្លង​មេរោគ​កូវីដ-១៩​សុទ្ធ​តែ​ជា​ពលករ​វិល​មក​ពី​ប្រទេស​ថៃ

2021/05/21 04:17:07 am        385

ឧត្ដរមានជ័យ៖ រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ បាន​ប្រកាស​ពី​ការ​រក​ឃើញ​ពលករ​ខ្មែរ ១២​នាក់​ បាន​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ​បញ្ជាក់​ថា ពលការិនី​ខ្មែរ​ម្នាក់​អាយុ ៣៤​ឆ្នាំ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្រោយ​ពេល​ធ្វើ​ដំណើរ​ឆ្លង​ដែន​វិល​ត្រឡប់​ពី​ខេត្ត​សមុទ្រប្រាកាន ប្រទេស​ថៃ ​ចូល​មក​ដល់​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

រដ្ឋបាលខេត្ត​នេះ​បញ្ជាក់​ថា ពលការិនី​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ហើយ ហើយ​ប្ដី​របស់​គាត់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​មណ្ឌល​ចត្តាឡីស័ក។

សម្រាប់​ថ្ងៃ២០​ឧសភា​នេះ​វិញ រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ​បញ្ជាក់​ថា បាន​រក​ឃើញ​ពលករ​ខ្មែរ ១១​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ខេត្ត​សមុទ្រ​ប្រាកាន​​ដែរ ហើយ​ឆ្លង​តាម​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់​ចូល​មក​កម្ពុជា​នៅ​ថ្ងៃ​នេះ។

រដ្ឋបាល​ខេត្ត​នេះ ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ទាំង ១១​នាក់​នេះ ក្នុង​នោះ​មាន​ស្ត្រី ០៧​នាក់​ផង​ដែរ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ហើយ។

ខេត្ត​ឧត្ដរមានជ័យ​បញ្ជាក់​ថា ខេត្ត​នេះ​រក​ឃើញ​មនុស្ស​សរុប ២២​នាក់​ បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ ២០​នាក់​សុទ្ធ​តែជា​ពលករ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ​មនុស្ស ០២​នាក់​ទៀត បាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ប៉ុន្តែ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ០៣​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        135
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm