នីហ្សេ៖ មេដឹកនាំថ្មីស្វ័យប្រកាសរបស់ប្រទេសនីហ្សេ កាលពីថ្ងៃពុធ បាននិយាយថា យោធានឹងមិនឱនទទួលយកសម្ពាធដែលឲ្យប្រធានាធិបតីត្រូវបានបណ្តេញចេញលោក Mohamed Bazoum ចូលកាន់តំណែងវិញឡើយ ដែលកំពុងបង្កើនការប្រឈមមុខដាក់គ្នាជាមួយប្លុកអាហ្វ្រិកខាងលិច ខណៈបានគំរាមធ្វើអន្តរាគមន៍បន្ទាប់ពីរដ្ឋប្រហារកាលពីសប្តាហ៍មុន។

សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានដាក់ទណ្ឌកម្មជាច្រើនមកលើប្រទេសនីហ្សេ និងបាននិយាយថាខ្លួនអាចអនុញ្ញាឲ្យប្រើប្រាស់កម្លាំងប្រសិនបើមេដឹកនាំរដ្ឋប្រហារមិនឲ្យប្រធានាធិបតីលោក Bazoum ចូលកាន់តំណែងវិញក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃអាទិត្យកន្លងទៅនេះ។
ប្លុកនេះបានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសនីហ្សេកាលពីថ្ងៃពុធដើម្បីចរចាជាមួយមន្ត្រីយោធា ដែលបានដណ្តើមអំណាច ដោយសង្ឃឹមថានឹងរកឃើញដំណោះស្រាយផ្នែកការទូត មុនពេលពួកគេត្រូវសម្រេចថាតើត្រូវចូលធ្វើអន្តរាគមន៍ឬយ៉ាងណា។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Abdourahamane Tiani និយាយថា យោធាច្រានចោទការដាក់ទណ្ឌកម្មទាំងនេះ និងច្រានចោលការគំរាមកំហែងណាមួយ ទោះបីការគំរាមនោះមកពីទីកន្លែងណាក៍ដោយ។ យើងច្រានចោលការជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីហ្សេ៕
