អាមេរិក៖ សហរដ្ឋអាមេរិក កំពុងស្វែងរកការបង្កើនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥ មីលីម៉ែត្រ( 155mm)ដ៏សំខាន់ដល់អ៊ុយក្រែន ដើម្បីគាំទ្រការវាយបករបស់ខ្លួន។
មន្ត្រីដែលដកស្រង់សម្តីដោយកាសែតនេះ បាននិយាយថា សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៊ុលហ្គារី និងកូរ៉េខាងត្បូងរួចហើយ ដើម្បីផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទៅឲ្យអ៊ុយក្រែន ហើយកំពុងចរចាជាមួយជប៉ុនដូចគ្នា។

សារព័ត៌មាន Finanacial Times បានឲ្យដឹងថា រដ្ឋបាលលោកបៃដិន បានដឹងពីឃ្លាំងផ្ទុកគ្រាប់រំសេវរបស់អ៊ុយក្រែនអស់ជាច្រើនខែ ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជូនគ្រាប់ផ្លោងទៅឲ្យទីក្រុងគីវ។
យោងតាមប្រភពនៃការចុះផ្សាយនេះ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់សព្វាវុធ គឺផ្តោតលើការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្របន្ថែមទៀត រួមទាំងការផ្គត់ផ្គង់ពី សម្ព័ន្ធមិត្តអន្តរជាតិក្នុងរយៈពេលខ្លី ក៏ដូចជាផែនការបង្កើនការផលិតរបស់ពួកគេនៅសហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ។
យោងតាមកងទ័ពអាមេរិក ទីក្រុងវ៉ាស៊ីនតោន មានគោលបំណងផលិតរហូតដល់ ៩០.000 គ្រាប់ក្នុងមួយខែនៅឆ្នាំ ត្រឹមឆ្នាំសារពើពន្ធ២០២៥ កើនឡើងពី ២៤.000 គ្រាប់ នៅពេលបច្ចុប្បន្ន និង ១៤.00០ គ្រាប់ ក្នុងមួយខែ មុនពេលការវាយលុកពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន៕
