
កណ្តាល៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏រួមគ្នាជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាង៥២គីឡូម៉ែត្រ ដែលប្រារព្ធធ្វើឡើងនៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣សីហានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងនូវអំណរគុណ ដល់ប្រជាពលរដ្ឋដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនរហូតដល់ជាង៨២%។
សម្តេចតេជោ បានហៅលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣នេះ ជាការបំបែកឯតទគ្គកម្ម ដែលមានន័យថា គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើស និងជាបង្អែកដ៏រឹងមាំសម្រាប់ប្រជាជន។
សូមបញ្ជាក់ថា ក្រោយពីដំណើរការបោះឆ្នោតដោយជោគជ័យ កាលពីថ្ងៃទី២៣ កក្កដា រហូតមកដល់ថ្ងៃនេះ គឺនៅសល់តែ១៩ថ្ងៃទៀតទេ ពោលគឺនៅថ្ងៃទី២២សីហា រាជរដ្ឋាភិបាលថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត នឹងប្រសូត្រចេញជាផ្លូវការហើយ៕អត្ថបទ៖ មុត សុទ្ធ