ចិន៖ ក្រុមអ្នកជួយសង្គ្រោះបាននឹងកំពុងធ្វើការពេញម៉ោង ដើម្បីជួយប្រជាជនរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីព្យុះទីហ្វុងនៅទូទាំងប្រទេសចិន ខណៈដែលភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើឱ្យទន្លេជោរជន់ ស្ពានខូចខាត កាត់ផ្តាច់ការផ្គត់ផ្គង់ទឹក និងថាមពល ព្រមទាំងជំរុញការជម្លៀសខ្លួនរបស់អ្នកស្រុកទៀតផង។
យោងតាមសារព៍ត៌មាន BBC បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឺកជំនន់នៅប្រទេសចិនមានចំនួន ៣៤នាក់ ហើយមនុស្សរាប់សិបនាក់ទៀតបានបាត់ខ្លួន។
ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានមនុស្ស១០នាក់ជាប់ខ្លួននៅទីក្រុង ជីវឡុង តំបន់ឡៃស៊ួយ ក្នុងទីក្រុង ប៉ាវទីង កាលពីថ្ងៃចន្ទ។ នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ បានបញ្ជូនបុគ្គលិកភ្លាមៗ ដើម្បីបំពេញបេសកកម្មជម្លៀសខ្លួន នៅពេលទទួលការហៅសង្គ្រោះបន្ទាន់។
ផ្លូវថ្នល់នៅតំបន់មួយចំនួនក្នុងទីក្រុង ប៉ាវទីង ត្រូវបានខូចខាត ការទំនាក់ទំនងក្នុងទីប្រជុំជនមួយចំនួនត្រូវបានរំខាន ការផ្គត់ផ្គង់ថាមពលសម្រាប់អ្នកភូមិក៏រងផលប៉ះពាល់ផងដែរ ដោយសាររងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង។ ការផ្គត់ផ្គង់ទឹក និងថាមពលត្រូវបានកាត់ផ្តាច់នៅក្នុងស្ថានីយសេវាកម្មមួយចំនួននៅតាមបណ្តោយផ្នែកនៃទីក្រុង ប៉ាវទីង នៃផ្លូវល្បឿនលឿន យុងឆឹង-អ៊ូហៃ (Rongcheng-Wuhai) ផងដែរ។
រដ្ឋាភិបាលក្នុងតំបន់នៃក្រុង ហ្ស៊ីជីងហ្គ័ន (Zijinguan) នៃទីក្រុង ប៉ាវទីង ក៏បានរៀបចំបុគ្គលិកដើម្បីចែកចាយសម្ភារៈសម្រាប់រស់នៅសម្រាប់អ្នកភូមិប្រហែល ៥០០នាក់ផងដែរ ខណៈដែលស្ពានតភ្ជាប់ពីភូមិ និងកន្លែងខាងក្រៅត្រូវបានលិចទឹកដោយសារទឹកជំនន់៕

