តៃវ៉ាន់៖ លោករដ្ឋមន្ត្រីការបរទេស ចូសិប អ៊ូ ( Joseph Wu) បានថ្លែងប្រាប់សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ (ទី២ សីហា) ដោយលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់កោះនេះសម្រាប់ឧស្សាហកម្មបន្ទះអេឡិចត្រូនិក (semiconductor) និងផ្លូវដឹកជញ្ជូនសកល។
ការព្រមានរបស់លោកអ៊ូ កើតឡើងនៅពេលកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះ បោះជំហានទៅរកការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួននៅឆ្នាំក្រោយ ខណៈពេលដែលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងផ្នែកយោធា និងនយោបាយពីប្រទេសចិន នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
ទីក្រុងប៉េកាំង បានអះអាងថាតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងក្រសោបកោះ នេះនៅថ្ងៃណាមួយ ដោយប្រើយោធា ប្រសិនបើចាំបាច់។
លោកអ៊ូ បាននិយាយថា រាល់សកម្មភាពនៃកម្លាំងប្រឆាំងប្រឆាំងនឹងកោះតៃវ៉ាន់ នឹងមានផលប៉ះពាល់ជាសកល។
លោកបានថ្លែងដោយចង្អុលទៅបញ្ហាកង្វះស្បៀងអាហារ និងឥន្ធនៈ និងអតិផរណាដែលកំពុងកើនឡើងដែលបានមកពីការឈ្លានពានរបស់ រុស្ស៊ីលើអ៊ុយក្រែនថា អ្វីដែលយើងត្រូវធ្វើ គឺការពន្យល់ដល់សហគមន៍អន្តរជាតិថា ប្រសិនបើមានជម្លោះណាមួយពាក់ព័ន្ធនឹងកោះតៃវ៉ាន់ វានឹងមានលទ្ធផលអាក្រក់សម្រាប់ពិភពលោកទាំងមូល៕

