ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ឆ្នាំ២០២៣ របស់ខណ្ឌ៧មករា មាន៩គម្រោង មានតម្លៃជាង១១៧៩ លានរៀល

2023/08/03 08:33:44 pm        365

ភ្នំពេញ៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ សម្រាប់៨សង្កាត់ របស់ខណ្ឌ៧មករា មានចំនួន០៩គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង ១១៧៩លានរៀល ដែលគម្រោងទាំងនេះ មានទាំងការ ,ការស្តារប្រព័ន្ធលូចាស់ ,អ៊ុតកៅស៊ូបេទីមីណឺ ដាក់បង្គោលភ្លើងសូឡា បំភ្លឺផ្លូវ ដាក់លូររំដោះទឹក និងក្រាលការ៉ូឡាចិញ្ជើមផ្លូវ ។

ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ក្នុងឆ្នាំ២០២៣នេះ​ បានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ធ្វើនៅសាលាខណ្ឌ៧មករា។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា ការដេញថ្លៃគម្រោង​មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ​ ក្រុមហ៊ុនដែលដេញថ្លៃទាបជាងគេពេក ដែលមិនអាចទទួល​យកបាន គឺមិន​អនុញ្ញាតឲ្យទទួលយកគម្រោងឡើយ។

លោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ជាក់ថា សម្រាប់សង្កាត់ទាំង៨ ​របស់ខណ្ឌ៧មករា មាន​ចំនួន០៩គម្រោង តម្លៃប៉ាន់ប្រមាណជាង១១៧៩លានរៀល ​ក្នុងនោះរួមមាន៖ ​សង្កាត់អូរឬស្សីទី១ មាន១គម្រោង ។ សង្កាត់អូរឬស្សីទី២ មាន១គម្រោង ។សង្កាត់អូរឬស្សីទី៣ មាន១គម្រោង ។សង្កាត់អូរឬស្សីទី៤ មាន១គម្រោង។ សង្កាត់មនោរម្យ ​មាន១គម្រោង ។សង្កាត់មិត្តភាព មាន១គម្រោង ។ សង្កាត់វាលវង់ ២គម្រោង ។ សង្កាត់បឹងព្រលឹត មាន១គម្រោង។ សរុបទាំង០៨សង្កាត់ ក្នុងចំនួន០៩គម្រោងនេះ មានទឹកប្រាក់ប៉ាន់ស្មានប្រមាណជាង ១១៧៩លានរៀល។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងផងដែរថា ការដេញថ្លៃគម្រោងមូល​និធិអភិវឌ្ឍន៍សង្កាត់ វាជាការចូលរួមរបស់វិស័យ​ឯកជនតាមរបៀបប្រកួតប្រជែង​ប្រកបដោយ​យុត្តិធម៌ តម្លាភាព ​គណនេយ្យភាព ​និងអាចជឿទុកចិត្តបាន ​ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជា​មូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ​ក្នុងការចូលរួមអភិវឌ្ឍន៍​មូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការ​ប្រជាពលរដ្ឋ​នៅតាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស​ មានសោភ័ណភាព​ និងមានតម្លៃសមស្រប មិនប៉ះពាល់​បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ ​និងប្រើប្រាស់បានយូរអង្វែង និងយុតិធម៌។

ក្នុងឱកាសនោះ លោក ហ៊ុន សុរិទ្ធី ក៏បានស្នើអោយគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ មិន​ត្រូវឃុបឃិត​គ្នាជាមុនដូចជាការលួចចចារគ្នាទទួល​សំណូកពីគ្នា ឬការទិញ​ទឹកចិត្តគ្នាដោយ​មាន​ការសន្យាមុនពេលដេញថ្លៃ។ ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេស​គឺការពិនិត្យផ្ដល់យោបល់ដោយ​សរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួល​ខុស​ត្រូវចំពោះលទ្ធផលគម្រោង ​ជាពិសេសត្រូវធានាសុវត្ថិភាព ​ទីតាំងការដ្ឋានអនុវត្តគម្រោង។ ផ្តល់យោបល់កែលម្អជាផ្លូវការក្នុងសៀវភៅការដ្ឋាន នៅពេលចុះពិនិត្យការដ្ឋាន​អនុវត្ត​គម្រោង។ លោក បានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវដេញថ្លៃ​បានហើយធានាថាធ្វើបាន ​ហើយធ្វើមិនបាន ​ត្រូវមានការទទួលខុសត្រូវ៕អត្ថបទ៖ កុម្ភះ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm